កាលពីថ្ងៃទី២៧ ខែឧសភា អ៊ីតាលីបានទទួលបានប្រាក់១៧២,៧ ពាន់លានអឺរ៉ូ ពីមូលនិធិសង្គ្រោះសេដ្ឋកិច្ច ក្រោយកូវីដ១៩។ ក្នុងចំណោមទឹកប្រាក់ទាំងនោះ មាន ៨១,៨ ពាន់លានដុល្លារ ជាប្រាក់ជំនួយ និង ៩០,៩លានដុល្លារ ជាប្រាក់កម្ចី។
កាលពីថ្ងៃទី២៧ ខែឧសភា គណៈកម្មការអឺរ៉ុប បានសម្រេចចំណាយប្រាក់ជួយដល់អ៊ីតាលី ចំនួន១៧២,៧ពាន់លានដុល្លារ ក្នុងចំណោមកញ្ចប់ជំនួយ សរុប៧៥០ ពាន់លានអឺរ៉ូ ។
អ៊ីតាលី ទទួលបានប្រាក់ជំនួយខ្ពស់ជាងគេបំផុត ក្នុងចំណោមប្រទេសក្នុងតំបន់។ បន្ទាប់ពីប្រទេសអ៊ីតាលី គឺប្រទេសអេស្ប៉ាញ់ ទទួលបានប្រាក់ជំនួយ ១៤០,៤ពាន់លានអឺរ៉ូ ក្នុងនោះជាង៧៧លានអឺរ៉ូ ជាប្រាក់ជំនួយ និងជាង៦៣លានអឺរ៉ូ ជាប្រាក់កម្ចី ។
អ៊ីតាលី និងអេស្ប៉ាញ ជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត នៅក្នុងតំបន់អឺរ៉ុប។ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយរបស់អ៊ឺរ៉ូប សម្រាប់អ៊ីតាលី។ មូលនិធិខាងលើនឹងជួយដល់អ៊ីតាលី ឲ្យដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ១៩។
កាលពីថ្ងៃទី២៧ ខែឧសភា ពលរដ្ឋអ៊ីតាលី បានឆ្លងកូវីដ១៩ កើនឡើងដល់៥៨៤ នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនដល់២៣១ ១៣៩នាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានអ្នកស្លាប់ ដោយកូវីដ១៩ នៅអ៊ីតាលី មាន១១៧នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ កើនឡើងជាង៣៣ពាន់នាក់៕ ប្រែសម្រួលដោយ៖ MEO