Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Henderson៖វាជារឿងចម្លែកបើសិន Liverpool លើកពានដោយគ្មានអ្នកគាំទ្រ

ប្រធានក្រុមហង្សក្រហម Liverpoolនិយាយថាវានឹងក្លាយជារឿងចម្លែកមួយបើសិន Liverpoolលើកពាន Premier League ដែលពួកគេរង់ចាំជាយូរនៅក្នុងកីឡាដ្ឋានដែលគ្មានអ្នកគាំទ្រ។

ការលើកឡើងបែបនេះ ស្របពេលដែលក្រុមរបស់លោក Jurgen Klopp កំពុងតែកៀកខ្លាំងក្នុងការលើកពានLeague ជាលើកដំបូងចាប់តាំងពីឆ្នាំ 1990ដោយពេលនេះ Liverpool គឺវ៉ាដាច់ក្រុមលេខ២រហូតដល់ 25 ពិន្ទុ គឺចាប់តាំងពីមុន Covid 19 ផ្ទុះឡើងទៅទៀត។

Henderson និយាយថា៖ “វាជារឿងដ៏ចម្លែកមួយបើសិនគ្មានអ្នកគាំទ្រពេលលើកពាន។ វាមិនទាន់បញ្ចប់ទេ។ ពួកយើងនៅមានកិច្ចការដែលត្រូវធ្វើ ហើយត្រូវលេងនៅក្នុងកម្រិតដ៏ខ្ពស់រហូតដល់រដូវកាលត្រូវបញ្ចប់។”

ទោះជាយ៉ាងណា Henderson និយាយថា នៅពេលអនាគត នៅពេលដែលអ្នកគាំទ្រត្រូវបានអនុញ្ញាតអោយចូលទីលានវិញ នោះយើងអាចអបអរសាទរតាមក្រោយបាន។ 

 

from: https://tnaot.com/km/m/detail/article/9266465