Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Joe Gomez៖ Hendersonជាប្រធានក្រុមដ៏អស្ចារ្យរបស់ Liverpool

ភាពលេចធ្លោ និងជោគជ័យគួរអោយកត់សម្គាល់របស់ Liverpool ក្នុងប៉ុន្មានរដូវកាលចុងក្រោយ គឺមិនមែនជារឿងគួរអ្វីអោយភ្ញាក់ផ្អើលទេ បើសិនជាយើងក្រឡែកទៅមើលគុណភាពរបស់គ្រូបង្វឹក និងកីឡាករលំដាប់ពិភពលោកនៅក្នុងក្រុម។

ទោះជាយ៉ាងមេក្រុមក៏មានតួនាទីសំខាន់ផងដែរនៅក្នុងការលើកទឹកចិត្តកូនក្រុមក្នុងពេលប្រកួត និងជាជំនួយការយ៉ាងស្វាហាប់របស់គ្រូបង្វឹកទៀតផង។ Jordan Henderson ដែលជាមេក្រុមរបស់ Liverpool ត្រូវបានសរសើរមិនដាច់ពីមាត់ពីកូនក្រុមរបស់ខ្លួនម្នាក់គឺខ្សែការពារកណ្តាលJoe Gomez។

Joe Gomez និយាយថា Hendersonគឺជាមនុស្សអស្ចារ្យមិនគួរអោយជឿ។ ខ្ញុំសំណាងដែលមានប្រធានក្រុមដូចជាគាត់ក្នុងរយះពេល៥ឆ្នាំចុងក្រោយនេះ។ គាត់បន្តថា៖ “គាត់ជាមនុស្សដែលអាចពឹងពាក់បាន និងជាអ្នកដឹកនាំទាំងនៅលើទីលាន និងក្រៅទីលានទៀតផង។”

from: https://tnaot.com/km/m/detail/article/9266398