Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Kylian Mbappe សរសើរក្រុម Liverpoolមិនដាច់ពីមាត់

Kylian Mbappe ត្រូវបានគេចាត់ទុកជាកីឡាករវ័យក្មេង ដ៏ល្អបំផុតក្នុងពេលបច្ចុប្បន្ននេះ។ កីឡាកររបស់ក្លឹបយក្សបារំាង PSG រូបនេះកំពុងត្រូវបានតាមប្រមាញ់ជាច្រើនពីក្លឹបធំៗនៅតំបន់អឺរ៉ុបដូចជាReal Madrid ជាដើម។ល។ ទោះជាយ៉ាងណា មិនទាន់មានពត៌មានច្បាស់ការណ៏ពីការចាកចេញរបស់គេពីក្លឹបបារាំងនៅឡើយ។ 

កាលពីពេលថ្មីៗនេះ Kylian Mbappeបានផ្តល់បទសំភាសន៍ជាមួយសារពត៌មាន The Mirror ហើយលោកមានការកោតសរសើរខ្លាំងទៅលើក្លឹបយក្សLiverpool។ Mbappe និយាយថា៖ “ក្នុងរដូវកាលនេះLiverpool ដូចជាម៉ាស៊ីននៅ Premier Leagueអញ្ចឹង។ ពួកគេធ្វើអោយការឈ្នះ Leagueមើលទៅងាយស្រួល តែវាមិនមែនស្រួលដូចយើងគិតទេ។”

Mbappe បន្តថា៖ Liverpoolខ្លាំងដូចបច្ចុប្បន្ននេះគឺដោយសារពួកគេមានគ្រូបង្វឹកដ៏ល្អ និង ធ្វើការធ្ងន់ពេលហ្វឹកហាត់។ ការលេងយ៉ាងល្អដូចពួកគេ មិនមែនសុខៗកើតមាននោះទេ”។

គួររម្លឹកផងដែរ Liverpool កំពុងស្ថិតលើផ្លូវទៅឈ្នះពាន Premier Leagueដោយបានវ៉ាដាច់ក្រុមលេខ២ ដល់ទៅ 25ពិន្ទុ។

from: https://tnaot.com/km/m/detail/article/9266388