
ក្រោយមានរឿងរ៉ាវអាស្រូវជាមួយលោក ជា វិបុល អ្នកនាង ចាន់ កែវ និមល មិនបានចេញប្រតិកម្មអ្វីនោះទេ ហើយនាងតែងធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ ជាពិសេសស្វាមីកាន់តែយល់ចិត្ត។
មួយរយៈកន្លងមកនេះអ្នកនាង ចាន់ កែវនិមល បានតុបតែងខ្លួនស្អាតប្លែកជាមួយការលេង ស្ទីលម៉ូដសក់ខ្លី ដែលធ្វើឲ្យមហាជនមានកោតសរសើរយ៉ាងខ្លាំង។ អ្វីដែលកាន់តែគួរឲ្យចាប់អាម្មណ៍ខ្លាំងគេសង្កេតឃើញថា ពីធីការិនីស្រស់សោភារូបនេះ បានបង្ហាញភាពផផ្អែមល្ហែមជាមួយស្វាមីកាន់តែខ្លាំង ព្រមទាំងបានទៅកម្សាន្តនៅលើទឹកដីអង្គរយ៉ាងមានក្តីសុខបំផុត។
ទាំងអស់នេះហើយបានជាអ្នកគាំទ្រអ្នកនាង ចាន់ កែវនិមល លើកសរសើរមិនដាច់ពីមាត់ថា និមល ទោះមានជួបព្យុះភ្លៀងយ៉ាងណា ក៏មិនខ្វល់សំខាន់នាងកំពុងតែមានសុភមង្គលបរិបូរជាមួយស្វាមីបណ្តូលចិត្ត។
គួរបញ្ជាក់ផងដែរកាលពីពេលកន្លងទៅថ្មីៗបែកធ្លាយរឿងរ៉ាវអាស្រូវរវាងលោក ជា វិបុល និងអ្នកនាង ចាន់ កែវនិមល ធ្វើឲ្យអ្នកនាង គង់ សុជាតិ ធ្លាក់ខ្លួនដេកឈឺនៅមន្ទីពេទ្យ៕ ដោយ៖ លក្ខិណា