Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Man Utd គ្រោងលក់ Sanchez ទៅកាន់ Dortmund ដោយសារមូលហេតុនេះ

ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងផ្ដល់ឲ្យនូវកីឡាកររបស់ខ្លួនម្នាក់ គឺ Alexis Sanchez ទៅកាន់ Borussia Dortmund ដើម្បីជាផ្នែកមួយក្នុងការផ្ទេររបស់ Jadon Sancho មកកាន់ Old Trafford។

ក្លឹបយក្សរបស់អង់គ្លេស គឺជាក្រុមដែលមានភាគរយខ្ពស់ក្នុងការយកបាន Sancho សម្រាប់រដូវកាលក្រោយ ប៉ុន្ដែតម្លៃខ្លួនរបស់អតីតយុវជន Manchester City នេះ មានតម្លៃថៃ្ល ស្របពេលដែលក្លឹបកំពុងជួបបញ្ហាសេដ្ឋកិច្ចដោយសារ covid-19។

យ៉ាងណាក្ដីបើតាមកាសែតអេស្ប៉ាញ Mundo Deportivo បានចុះផ្សាយថា United អាចនឹងផ្ដល់ប្រាក់មួយចំនួន បូកបន្ថែម Alexis Sanchez ជាថ្នូរសម្រាប់ការចង់បាន Jadon Sancho ត្បិតពួកគេកំពុងពង្រឹងកីឡាករវ័យក្មេងបន្ថែម សម្រាប់ប្រជែងពានរង្វាន់លីគនារដូវកាលក្រោយ៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9266183