
រឿងភាគថៃ «My Husband In Law» ជាប្រភេទរឿងស្នេហា បែបកំប្លែង រ៉ូមែនទិក ឈឺចាប់ និងទទួលបាន Rating ខ្ពស់ចាប់តាំងពីចាក់បញ្ចាំងភាគដំបូង ដែលកំពុងតែល្បីកក្រើកទាំងនៅក្នុងប្រទេសថៃ នឹងពាសពេញបណ្ដាប្រទេស ថែមទាំងកំពុងទទួលបានមតិគាំទ្រល្អៗពីទស្សនិកជនយ៉ាងច្រើន។
តួសម្ដែងក្នុងរឿងនេះ គឺសម្ដែងដោយតារាសម្ដែង Mark Prin និង Mew Nittha ដែលកំពុងតែមានការគាំទ្រនឹងទទួលបានជោគជ័យខ្លាំង ដោយសារតែសមត្ថភាពសម្ដែងរបស់អ្នកទាំងពីរមើលទៅពិតជាសាកសមគ្នា ជាពិសេសពូកែកំប្លុកកំប្លែងតែម្ដង។
រឿងភាគនេះទទួលបានការគាំទ្រខ្លាំងនឹងល្បីរន្ទឺ ជាស្នាដៃនិពន្ធដោយលោក Panathee Suppasaksutat និងដឹកនាំសម្ដែងដោយអ្នកនាង Ampaiporn Jitmaingong និងតារាសម្ដែងជើងចាស់ Anne Thongprasom៕