Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អគ្គនាយកហិរញ្ញវត្ថុ Huawei មិនទទួលបានសេរីភាព អាចត្រូវបញ្ជូនទៅកាន់អាមេរិក

ការសម្រេចរបស់តុលាការ​កាណាដា​ បានបង្ហាញយ៉ាងច្បាស់ថា ជ័យជម្នះជាលើកដំបូង បានទៅលើមន្ត្រីអាមេរិក ក្នុងសវនាការ​ នៅប្រទេសកាណាដា ។ សកម្មភាពខាងលើ​ នឹងធ្វើឲ្យកាណាដា និងចិន កាន់តែប្រឈមមុខនឹងតានតឹងឡើងថែមទៀត ។

អគ្គនាយកហិរញ្ញវត្ថុ​របស់ក្រុមហ៊ុន​ Huawei Technologies ​លោកស្រី Meng Wanzhou និងក្រុមការងារ​មិនអាច​បញ្ចុះបញ្ចូលកាណាដា បញ្ចប់ការបញ្ជូនខ្លួនលោកស្រី​ទៅកាន់អាមេរិក នោះឡើយ។ លោកស្រី​ Meng Wanzhou ត្រូវតុលាការសម្រេច​បន្តឃុំខ្លួន នៅក្នុងផ្ទះ​ដដែល។

សារព័ត៌មាន​ Bloomberg ​​បានផ្សាយថា​ ការសម្រេច​របស់តុលាការ ​បានបង្ហាញយ៉ាងច្បាស់ថា​ ជ័យជម្នះ​បានទៅលើអាមេរិក ។ សកម្មភាពទាំងនោះ បានធ្វើឲ្យ​ចិន និងកាណាដា​ កាន់តែតានតឹងឡើងថែមទៀត។

លោកស្រី Meng Wanzhou  មិនទទួលបានសេរីភាព នៅក្នុងសវនាការ កាលពីថ្ងៃទី​២៧ ខែឧសភា​ ពាក់ព័ន្ធនឹងការបញ្ជូនខ្លួនទៅកាន់អាមេរិក។ ការសម្រេចខាងលើ​បានធ្វើឲ្យទំនាក់ទំនងអាមេរិកចិន​កាន់តែតានតឹង ។

ចៅក្រម Heather Holmes របស់តុលាការ British Columbia បានប្រកាសថា ការចោទប្រកាន់ទោស​លើលោកស្រី​​​ Meng Wanzhoe ពីបទ “double criminality” ស្តីពីការ​លើកនាំខ្លួនទៅកាន់អាមេរិក​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9266098