Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្ត ០៣គ្រឿង បុកគ្នានៅម្តុំស្តុបបាគូ បណ្តាលឱ្យមនុស្សជាច្រើនរងរបួសធ្ងន់-ស្រាល

នៅវេលាម៉ោង ០៦និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងរថយន្តដឹកកម្មកររោងចក្រ បុកគ្នាជាមួយរថយន្តដឹកជ្រូក រួចក៏ជ្រុលទៅបុកបន្តជាមួយរថយន្តហាយឡែនឌ័រមួយគ្រឿងទៀត បណ្តាលឱ្យមនុស្សជាច្រើនរងរបួសធ្ងន់-ស្រាល។

ហេតុការណ៍ខាងលើនេះកើតឡើងនៅម្តុំស្តុបបាគូ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គួរបញ្ជាក់បន្ថែមថា ចំពោះរថយន្តដឹកកម្មករ មានកម្មករ-កម្មការិនីរោងចក្រចំនួន ២៥នាក់ ដែលកំពុងធ្វើដំណើរនៅលើរថយន្ត៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9265196