
នៅវេលាម៉ោង ០៧និង០០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះមានករណីបុរសកម្មករសំណង់ម្នាក់ដេកស្លាប់នៅក្នុងការដ្ឋានមួយកន្លែង ដែលបង្កការភ្ញាក់ផ្អើលនៅចំណុចភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ម៉ឹង ពិសិដ្ឋ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិផ្សារដែកក្រោម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់ទីតាំង និងបានធ្វើកោសល្យវិច័យប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងរៀបចំតាមប្រពៃណី៕ ដោយ ៖ សុង យូ