Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តប្រភេទ Muscle Car របស់សហរដ្ឋអាមេរិក H The American Muscle Car Shelby GT500

Shelby ជាឈ្មោះរបស់បុគ្គលល្បីល្បាញម្នាក់នៅក្នុងកំឡុងទសវត្សរ៍ទី​ 60 គាត់បានជួយអោយក្រុមហ៊ុន Ford បង្កើតប្រវត្តិសាស្ត្រថ្មីលើទឹកដីប្រទេសបារាំងក្នុងការប្រកួតប្រណាំងរថយន្ត 24h le mans (ជាការប្រកួតប្រណាំងរថយន្តរយះពេល 24ម៉ោងពេញដោយរថយន្តមួយមានអ្នកបើកបរ 2នាក់សម្រាប់ផ្លាស់ប្ដូរ)។ មុនពេលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះកើតឡើង លោក Shelby (Carroll Shelby) ត្រូវបានគេស្គាល់នៅពេលដែលគាត់បានបង្ហាញពិភពលោកនូវម៉ូឌែលរថយន្តរបស់គាត់មួយឈ្មោះថា AC Cobra នឹងម៉ូឌែលបន្ទាប់ដែលសហការណ៍ជាមួយក្រុមហ៊ុន Ford ឈ្មោះថា Mustang (ក្រោយមកគេហៅថា Shelby Mustang) ។

បុរសម្នាក់នេះហើយដែលនាំឈ្មោះអោយរថយន្តខាងក្រោមនេះ ហើយនេះជាជំនាន់ទី3នៃ Ford Performance Shelby GT500

***រូបភាពនៅពេលរថយន្តកំពុងបង្វិលកង់អួតអំពីកំលាំង

សូមបញ្ជាក់ថានេះមិនមែនជាម៉ូឌែល Ford Mustang ធម្មតាដែលមានរូបតំណាងជារូបសេះនោះទេ។

នេះជា Shelby Mustang ដែលធ្វើការកែប្រែតំឡើងនូវគ្រឿងម៉ាស៊ីនព្រមទាំងរចនាររូបរាងខាងក្រៅថ្មីដែលការកែរសម្រួលនេះធ្វើអោយរថយន្តនេះមានថាមពលខ្លាំងជាងមុន។

***រូបភាពនៅពេលរថយន្តកំពុងបង្វិលកង់អួតអំពីកំលាំង(មើលពីចំហៀង)

សម្រាប់អ្នកដែលស្រលាញ់រថយន្តបែបស្ព័រដែលមានកំលាំងខ្លាំងអាច Drift បានបែបនេះគឺពិតជាស្រលាញ់ពេញចិត្តនឹងរថយន្តប្រភេទនេះណាស់។

Shelby GT500  នេះបំពាក់មកជាមួយម៉ាស៊ីន 5.2-liter ដែលមានស៊ីឡាំងតម្រៀបជារាងអក្សរ V នឹងបំពាក់បន្ថែមជាមួយឧបករណ៍ជំនួយខ្យល់ supercharged ដែលធ្វើអោយរថយន្តនេះបង្កើតបានកំលាំងរហូតដល់ 760hp នឹងកំលាំងបង្វិល 625 lb⋅ft

***ម៉ាស៊ីនៅពីខាងមុខនៃរថយន្ត

រថយន្តនេះត្រូវបានឈរនៅលំដាប់កំពូលនៃរថយន្តប្រភេទ Muscle Car របស់ Ford ដែលមិនទាន់មានរថយន្តមួយណាអាចទំលាក់វាចេញនៅឡើយទេ។

រថយន្ត Shelby GT500 នេះយើងអាចសម្គាល់បានតាមរយះរូបតំណាងថ្មីដែលបង្ហាញពីត្រកូល Shelby តែម្ដងគឺរូបពស់វែក នឹងអក្សរ GT ជាយមួយលេខ 500។

***រូបភាពរត់នៅលើផ្លូវរបស់ GT500

***កំលាំងបង្វិលកង់ដ៏ខ្លាំងរបស់ GT500

***យ៉ាន់កង់ប្រភេទ Carbon Fiber នឹងហ្វ្រាំងកៀបម៉ាក Brembo

***កន្ទុយបំពងស៊ីម៉ាំងពិតភ្លោះពីរ នឹងចេញមកសងខាង

***ភ្លើងស៊ីញ៉ូខាងមុខជាមួយនឹងសំណាញ់ រចនាមកយ៉ាងស្រស់ស្អាត

***Rear Wing ឬក៏ស្លាបខាងក្រោយរថយន្ត

***កៅអីស្បែករចនាបែបស្ព័រ និងមានរូបតំណាងរូបពស់វែក

***កុងទ័ររថយន្តលក្ខណៈ Full Digital នឹងមានការកំណត់សម្រាប់ប្រភេទនៃការប្រណាំង

***ម៉ាញ៉េនៅចំកណ្ដាលនៃរថយន្តបង្ហាញរូបពស់វែក នឹងអក្សរ FORD PERFORMANCE

***រូបរាងដ៏ទាក់ទាញរបស់ Shelby GT500

ដោយ Tay Auto

Facebook Page ផ្លូវការរបស់ខ្ញុំ : facebook.com/TayAutoCambodia

from: https://tnaot.com/km/m/detail/article/9265080