Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Suho សមាជិកក្រុម EXO, Yook Sungjae និង Hyunsik សមាជិកក្រុម BTOB ,និង Jinho ពិតជាមានសុខភាពល្អក្នុងរូបថតយោធា

លោក Suho សមាជិកក្រុម EXO, លោក Yook Sungjae និងលោក Hyunsik សមាជិកក្រុម BTOB ,និងលោក Jinho សុទ្ធតែមានសុខភាពល្អ និងស្រស់ស្អាតនៅក្នុងរូបថតថ្មី ដែលនឹងត្រៀមកាតព្វកិច្ចផ្ទាល់ខ្លួន ដើម្បីចូលបម្រើក្នុងជួរយោធា ។

កាលពីថ្ងៃទី១១ ខែឧសភា Hyunsik, Yook Sungjae និង Jinho បានចុះឈ្មោះក្នុងជួរយោធា ដោយមានការជូនដំណើរយ៉ាងកក់ក្តៅពីសមាជិកក្រុមរបស់ពួកគេ។ មិនយូរប៉ុន្មានក្រោយមកនៅថ្ងៃទី១៤ ខែឧសភា Suho ក៏ចូលបម្រើការងារយោធានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលកងទ័ព Nonsan ក្នុងខេត្ត Chungcheong ភាគខាងត្បូងប្រទេសកូរ៉េផងដែរ ។

គួរបញ្ជាក់ផងដែរថា គេហទំព័រផ្លូវការរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាបានចែករំលែករូបភាពថ្មីៗ នៃអ្នកដែលត្រូវបានជ្រើសរើសថ្មីបន្ថែម គឺមាន Suho និង Yook Sungjae ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9264746