រមណីយដ្ឋានធម្មជាតិម្លេចគឺជារមណីយដ្ឋានសម្រាប់លំហែកាយមួយដែលស្ថិតនៅព្រំប្រទល់ខេត្តតាកែវនិងខេត្តកំពត៕(ផ្លូវនិងផែនទីមាននៅរូបខាងក្រោម)
រមណីយដ្ឋានម្លេចគឺជារមណីយដ្ឋានបែបធម្មជាតិដោយមានបរិយាកាសបែបស្ងប់ស្ងាត់និងស្រស់ថ្លាជាមួយទេសភាពភ្នំនៅជុំវិញបឹងដែលផ្តល់នូវទេសភាពយ៉ាងស្រស់ស្អាតដែលនាំអោយអ្នកដំណើរទៅទីនោះលំហែអារម្មណ៍បានយ៉ាងល្អ។
នៅទីនោះក៍មានខ្ចុះតូចៗសម្រាប់សម្រាកលម្ហែជាច្រើនតូប នៅជាប់មាត់ទឹកក៏មាន ក្រោមម្លប់ឈើក៏មាន ហើយនៅក្នុងខ្ចុះក៏មាន។
ក្រៅពីអង្គុយពិសារអាហារលោកអ្នកក៍អាចជិះទូកលេងនិងថតរូបបានយ៉ាងស្រស់ស្អាតហើយក័មានកន្លែងលេងផ្សេងៗផងដែរ។
link map:https://goo.gl/maps/PoXydX3njHFWZ6kj9