Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃផ្តល់ថវិកា២លានបាត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩នៅកម្ពុជា

ប្រទេសថៃ បានផ្តល់ជំនួយថវិកាប្រមាណ២០លានបាត ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។

តាមរយៈជំនួបនាឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ លោកប៉ានយ៉ារ៉ាក់ ពុលថាប់ ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ​បាននាំ​នូវ​ថវិកា​ចំនួន២លានបាត ប្រគល់ជូនសម្ដេចតេជោ ដើម្បីជាការចូលរួមចំណែក ទប់ស្កាត់ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ១៩។

បើតាមលោក អ៊ាង សុផល្លែតជំនួយការសម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់​ប្រាប់អ្នកកាសែត នៅ​ក្រោយ​ជំនួបនេះថា លោកបានធ្វើការជាមួយ​នឹងបណ្ដា​ក្រុម​ហ៊ុនថៃជាច្រើន នៅកម្ពុជា ​ក្នុងនោះលោកបានណែនាំ មិនឲ្យក្រុមហ៊ុន​ទាំងនោះ ដំឡើងតម្លៃទំនិញ​នៅកម្ពុជា។

លោកបញ្ជាក់ថា ក្រុមហ៊ុនទាំងអស់នោះ គួរមានការចែករំលែកនិងប្រើប្រាស់ សម្ភារៈអនាម័យ ដូចជាទឹក​លាង​ដៃ ម៉ាស់ ដើម្បីរួមចំណែក​ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។

លោក អ៊ាង សុផល្លែតបានបញ្ជាក់ថា”យើងបានណែនាំឱ្យក្រុមហ៊ុនថៃទាំងអស់នោះ ត្រូវធ្វើយ៉ាងណា​គោរព​នូវរាល់វិធានការទាំងឡាយ ​របស់ក្រសួងសុខាភិបាល ដែលបានដាក់​ចេញដោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា”។ 

ជាមួយគ្នាផងដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានមានប្រាសាសន៍ថា រាជរដ្ឋាភិបាលថៃ បានចាត់វិធានការយ៉ាងប្រាកដនិយម ដោយក្នុងនោះប្រជាជនកម្ពុជា បានឆ្លងកាត់ព្រំប្រទល់ថៃមកកម្ពុជាជាង​៩ម៉ឺននាក់ ហើយជាង៩ ម៉ឺននាក់នេះ ពុំមានជនណាម្នាក់នាំ យកនូវជំងឺកូវីដនោះ  ឡើយ។ សម្តេចបានបន្ថែមថា នេះក៏ជាការឆ្លុះបញ្ចាំងមួយ ដែលថាប្រទេសថៃមិនមែន ជាប្រទេសចម្លងមេរោគកូវីដនោះទេ។

សូមបញ្ជាក់ថា តាយរយៈជំនួបខាងលើនេះ ឯកអគ្គ​រាជ​ទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានធ្វើការអំពាវនាវ និងធ្វើការជាមួយនឹងប្រជាជនកម្ពុជា ដែលកំពុងតែរស់នៅក្នុងប្រទេសថៃ ដោយធ្វើយ៉ាងណាតម្រូវឱ្យអនុវត្តតាមគោលការណ៍ របស់រាជរដ្ឋាភិបាលថៃ ដែលបានចេញជាវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាលនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9264140