Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក ឃួង ស្រេង ព្រមានបញ្ឈប់ក្រុមហ៊ុនដឹកដីដែលជ្រុះប្រឡាក់ផ្លូវហើយមិនបោសសម្អាត

ភ្នំពេញ៖ ​អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានស្នើឱ្យអាជ្ញាធរពិនិត្យឡើងវិញចំពោះរថយន្តដឹកខ្សាច់ ដែលបង្កឱ្យ​ជ្រុះខ្សាច់​ប្រឡាក់ផ្លូវ និងមានដីហុយធ្វើឱ្យប៉ះពាល់បរិស្ថាន និងសោភណភាពក្នុងរាជធានី​ភ្នំពេញ ហើយបើរកឃើញក្រុមហ៊ុនដឹកដី ឬដឹកខ្សាច់ណាមិនទទួលខុសត្រូវ លើបញ្ហា​បោស​សម្អាត ត្រូវបញ្ឈប់ជាបន្ទាន់ ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៥។

ការព្រមាននេះធ្វើឡើង ក្នុងពិធីបើកកិច្ចប្រជុំស្ដីពីការជួសជុលគន្លងខ្សែកាបអាកាស ដែលបានជីកកប់​ក្រោម​ដី​ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២០។

តាមរយៈកិច្ចប្រជុំនោះ លោកអភិបាលរាជធានី បានបញ្ជាក់ថា រាល់សកម្មភាពការងារក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រូវតែមានកិច្ចប្រជុំពិភាក្សាគ្នា និង​មានរបាយការណ៍បញ្ជូនមកតាមឋានានុក្រម ឱ្យបានច្បាស់លាស់ និងជាប់លាប់ ដើម្បីបានដឹង និងពិនិត្យលទ្ធភាពក្នុងការដោះស្រាយ រាល់ផលប៉ះពាល់ ដែលបង្ករឡើង ដោយសកម្មភាពទាំងនោះ ក្រោមការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីជាប្រយោជន៍ដល់​សង្គម​ជាតិ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9264078