ក្រសួងអប់រំ យុវជន និងកីឡា បានបើកភ្លើងខៀវឱ្យគ្រប់ក្លឹបកីឡាទាំងអស់ ប្រមូលផ្ដុំហ្វឹកហាត់ និងបើកការប្រកួតឡើងវិញបានហើយ ប៉ុន្តែត្រូវគោរពតាមគោលការណ៍ជាច្រើន។
លក្ខខណ្ឌទាំងអស់នោះ រួមមានកន្លែងត្រូវស្អាតជានិច្ច និងមានអនាម័យជាប្រចាំ។ កីឡាករ ទាំងអស់ រួមទាំងមន្ត្រីផងដែរ ត្រូវពិនិត្យសុខភាពឱ្យបានត្រឹមត្រូវជាប្រចាំ។ ការប្រកួតលីគបាល់ទាត់វិញ ត្រូវលេងដោយបិទទ្វា មិនមានអ្នកគាំទ្រចូលទស្សនានោះទេ។ ការប្រកួតម្ដងៗ មិនត្រូវឱ្យមានមនុស្សលើសពី១០០នាក់ឡើយ។
ពេលរកគ្រាប់បាល់បាន មិនត្រូវអបអរដោយឱបគ្នានោះទេ ហើយក៏មិនត្រូវចាប់ដៃគ្នាដែរ។ ប្រសិនបើការដំណើរការប្រកួតមិនត្រឹមត្រូវទេ នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕