ខ្សែប្រយុទ្ធស្លាបរបស់ក្រុម Juventus, Douglas Costa បានសារភាពថាគេធ្លាប់ពិចារណារឿងចូលនិវត្តន៍ពីពិភពបាល់ទាត់ ដ្បិតតែគេមានរបួសច្រើនជាងបង្ហាញខ្លួនលើទីលាន។ “ខ្ញុំស្កេនច្រើនជាងខ្ញុំបានលេង។ រាល់ពេលខ្ញុំរបួស ខ្ញុំសួរខ្លួនឯងថា តើខ្ញុំធ្វើអីខុស? ខ្ញុំឆ្ងល់ហេតុអីខ្ញុំមិនអាចលេងជាប់លាប់បាន? វាជារឿងមួយធ្វើឱ្យខ្ញុំឈឺចាប់”។
កីឡាករសញ្ជាតិប្រេស៊ីលបានខកខានលេង ១៧ប្រកួតក្នុងរដូវកាលនេះ ដោយសារតែរបួស ហើយរបួសទៀតសោត ច្រើនមានបញ្ហាលើសរសៃពួរ និងកំភួនជើង។ ដើម្បីដោះស្រាយបញ្ហានេះ កីឡាករវ័យ២៩ឆ្នាំ បានជួលគ្រូបង្វឹកផ្លូវចិត្តមកជួយ។ Douglas Costa ត្រូវបាន Juventus ខ្ចីជើងពី Baayern Munich នៅឆ្នាំ២០១៧-១៨ ហើយបច្ចុប្បន្នជាកីឡាករផ្លូវការរបស់ក្រុមសេះបង្កង់៕