Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថថាំង វាយ​ឌឺ​តាំង​ពី​ក្មេង​ធ្លាប់​សន្លប់​ធំ​ម្ដង​នៅ​សង្វៀន​ប៉ុស្តិ៍​៧ ​ថៃ

រថថាំង​​ជា​កីឡាករ​ដែល​ចូល​ចិត្ត​ប្រកួត​​បញ្ចេញ​កាយវិការ​ឌឺដង​លើ​សង្វៀន​ តែ​នេះ​ជា​ទម្លាប់​របស់​គេ​តាំង​ពី​ក្មេង​មក​ទៅ​ហើយ។ ជា​ការ​ពិត​​សិស្ស​មក​ពី​ក្លឹប​ជិតមឿននុន​រូប​នេះ​បច្ចុប្បន្ន​កំពុង​ក្នុង​ឈរ​កីឡាករ​លំដាប់ A នៅ​ឯង​ប្រទេស​ថៃ និង​ជា​ម្ចាស់​ខ្សែ​ក្រវាត់ ONE Championship ប្រភេទ​ទម្ងន់​ Flyweight។ រាល់​ការ​ប្រកួត​របស់​គេ​ម្ដង​ៗ​មិន​ថា​ជួប​មិត្ត​រួម​ជាតិ​ថៃ​ឬ​បរទេស​ទេ កីឡាករ​វ័យ​២២​តែ​ងបង្ហាញ​កាយវិការ​ឌឺ​ជា​និច្ច។ ក្នុង​កិច្ច​សម្ភាសន៍​មួយ​ធ្លាប់​បង្ហើប​ពី​មូលហេតុ​ចូលចិត្ត​វាយ​ឌឺ​ថា ជា​ទម្លាប់​និង​ដើម្បី​កម្សាន្ត​ដល់​អ្នក​ទស្សនា។ តែ​ក្នុង​គ្រា​មួយ​កាល​ពី​៦​ឆ្នាំ​មុន រថថាំ​ធ្លាប់​សន្លប់​ធំ​ដោយ​សារ​ផ្លែ​កែង​របស់​កីឡាករ​ថៃ​ម្នាក់​នៅ​​ប៉ុស្តិ៍​​លេខ​៧​​របស់​ថៃ​។

ក្នុង​ការ​ប្រកួត​នោះ​រថថាំង​ដែល​ឈរ​នៅ​បង្គោលក្រហម​ពិត​​ជា​​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាប់​អារម្មណ៍​ ចំពោះ​កាយ​វិការ​​ឌឺ​របស់​គេ​លើ​សង្វៀន​ទៅ​កាន់​ដៃ​គូ។ រថថាំ​ដែល​ជា​កីឡាករ​កម្រ​ដើរ​ថយ​​ប្រកយត​ពេញ​ស្នៀត​ជាមួយ​ដៃ​គូ​លើ​សង្វៀន​ប៉ុស្តិ៍​​លេខ​៧។ ប៉ុន្តែ​ជា​ការ​ធ្វេសប្រហែស​នៅ​ដើម​ទឹក​ទី​៤ ខាង​បង្គោល​ខៀវ​បាន​អុក​មួយ​កែង​ចំ​មុខ​របស់​រថថាំង​ធ្វើ​ឲ្យ​ធំ​ងើប​លែង​រួច។ នេះ​ជា​បទពិសោធន៍​ដ៏​ជូរចត់​មួយ​របស់​កីឡាករ​មក​ពី​ខេត្ត​ផាត់ថាលុង ប៉ុន្តែ​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​កម្រ​មាន​កីឡាករ​រូប​ណា​យក​ឈ្នះ​គេ​ណាស់ ខណៈ​តម្លៃ​ខ្លួន​ប្រកួត​របស់​គេ​នៅ​ប្រទេស​ថៃ​ឡើង​ដល់​ជាង​២​សែន​បាត (ជាង​៦​ពាន់​ដុល្លារ) ទៅ​ហើយ៕ ​

from: https://tnaot.com/km/m/detail/article/9264007