Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទះឃើញម៉ូតូ១គ្រឿងនៅក្នុងទឹកទន្លេ សង្ស័យជាករណីចោរលួចយកទៅទម្លាក់ចោល

ភ្នំពេញ៖ ម៉ូតូមួយគ្រឿងម៉ាកហុងដា ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GP-4947 ត្រូវបានអ្នកស្ទូចត្រីប្រទះឃើញនៅក្នុងទឹកទន្លេ ក្បែរច្រាំងនៅខាងត្បូងស្ពានបាឡេ មិនដឹងធ្លាក់តាំងពីពេលណា។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយពីទទួលបាននូវដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុភ្លាមៗ នឹងបានធ្វើការចុះស្រង់ម៉ូតូឡើងមកខាងលើច្រាំងទន្លេរ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវរកមូលហេតុពិត នៃការប្រទះឃើញម៉ូតូ ១គ្រឿងនេះ។

តាមប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារបានឱ្យដឹងថា ម៉ូតូមួយគ្រឿងខាងលើនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា ជាករណីលួច ដោយម៉ូតូ១គ្រឿងនោះត្រូវបានក្រុមជនសង្ស័យលួចពីកន្លែងណាមួយ ហើយខ្លាចបែកការ ទើបក្រុមជនសង្ស័យដោះយកគ្រឿងអស់ រួចហើយក៏យកទៅទម្លាក់ចោលក្នុងទឹកទន្លេរសាបបែបនេះទៅ។

ពាក់ព័ន្ធនឹងការប្រទះឃើញម៉ូតូមួយគ្រឿងខាងលើនេះដែរ សមត្ថកិច្ចអំពាវនាវដល់ម្ចាស់ដែលបានបាត់ម៉ូតូដែលមានស្លាកលេខដូចខាងលើ បើបានទទួលដំណឹងនេះហើយ សូមមកទាក់ទងសមត្ថកិច្ចនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីយកឯកសារទទួលយកម៉ូតូត្រឡប់ទៅវិញ៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9264000