Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកស្លាប់នៅអាមេរិកលើស​១សែននាក់ហើយ​ ដោយកូវីដ១៩

បើទោះជាប្រទេសជាច្រើន អនុញ្ញាតឲ្យបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ ក៏កូវីដ​១៩ នៅតែជាការគំរាមកំហែងដល់អាយុជីវិតពលរដ្ឋដដែល ដោយសារមានអ្នកស្លាប់ បន្ដកើនឡើង មិនទាន់មានសញ្ញា​ធ្លាក់ចុះនៅឡើយ​ ជាពិសេស នៅអាមេរិកតែម្តង់។

នៅអាមេរិក បើគិតដល់ព្រឹកថ្ងៃទី​២៧ ខែឧសភា ចំនួនអ្នកស្លាប់ដោយកូវីដ​១៩ កើនឡើងដល់ទៅ​១០០ ៥៧៩​នាក់​។ ចំណែកអ្នកឆ្លងវិញ ក៏បានកើនឡើងដល់ទៅ​ជាង១,៧លាននាក់ផងដែរ​។អាមេរិក មានអ្នកស្លាប់ដំបូងគេបង្អស់ដោយកូវីដ១៩​ គឺនៅដើមខែមីនា ​ឆ្នាំ​២០២០ ហើយគិតដល់ថ្ងៃទី​៣១ខែមីនា អាមេរិកមានអ្នកស្លាប់តែ​៣៨០៧នាក់តែប៉ុណ្ណោះ​។ ចាប់ពីខែមេសាមកដល់ពេលថ្ងៃទី​២៧ ខែឧសភា (ជិត២ខែ)អាមេរិក មានអ្នកស្លាប់ដល់ទៅ​ជិត​១សែននាក់ ។

កាលពីថ្ងៃទី​៧ ខែមេសា អាមេរិក​មានអ្នកស្លាប់កើនឡើង ដល់​១ម៉ឺននាក់​ ហើយ៤ថ្ងៃក្រោយមក អ្នកស្លាប់កើនឡើង​២ម៉ឺននាក់​។​ បើគិតដល់យប់ថ្ងៃទី​១៩ ខែមេសា អាមេរិកមានអ្នកស្លាប់​ដល់ទៅជាង​៤ម៉ឺននាក់។ នៅថ្ងៃទី២៥ ខែមេសា អ្នកស្លាប់កើនឡើងដល់​៥ម៉ឺននាក់ ហើយនៅថ្ងៃទី​៥ ខែឧសភា​ កើនឡើង​៧ម៉ឺននាក់ ។ នៅពេលនេះថ្ងៃទី​២៧ ខែឧសភា អ្នកស្លាក់កើនឡើងជាង​១សែននាក់ហើយ ពិតជាកើន ឡើងលឿន​ណាស់។

ក្រោយមានអ្នកស្លាប់កើនឡើង ជាង​១សែននាក់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ បានទទួលស្គាល់ថា វីរុសកូវីដ​១៩​ពិតជាគ្រោះថ្នាក់ជាងអ្វីដែលលោកគិតទៅទៀត ។ ប៉ុន្តែលោកបានជឿជាក់ថា​ ​បណ្តារមណីយដ្ឋាន​ ឆ្នេរសមុទ្រ​ សាលារៀន ​គួរតែបើកទ្វារដំណើរការឡើងវិញ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9263994