Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មក​ស្គាល់​ពី​កីឡាករ​អាស៊ី​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​

ខាង​ក្រោម​នេះ​ជា​កីឡាករ​អាស៊ី​ទាំង​ ១០​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​៖

១. Son Heung min៖ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង លេង​ឲ្យ​ក្លឹប​ Tottenham Hotspur មាន​តម្លៃ​ខ្លួន​ជាង​ ៧០​លាន​ដុល្លារ​។

២. Shoya Nakajima៖ ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន​ លេង​ឲ្យ​ក្លឹប​ Porto មាន​តម្លៃ​ខ្លួន​ជាង​ ១៧,៥​លាន​ដុល្លារ​។

៣. Sardar Azmoun៖ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ីរ៉ង់​ លេង​ឲ្យ​ក្លឹប​ Zenit Saint Petersburg មាន​តម្លៃ​ខ្លួន​ជាង​ ១៦​លាន​ដុល្លារ​។

៤. Takefusa Kubo៖ ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន​ លេង​ឲ្យ​ក្លឹប​ Mallorca មាន​តម្លៃ​ខ្លួន​ជាង​ ១៥​លាន​ដុល្លារ​។

៥. Lee Kang in៖ ខ្សែ​បម្រើ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ លេង​ឲ្យ​ក្លឹប​ Valencia មាន​តម្លៃ​ខ្លួន​ជាង​ ១៥​លាន​ដុល្លារ​។

៦. Takehiro Tomiyasu៖ ខ្សែ​ការពារ​សញ្ជាតិ​ជប៉ុន​ លេង​ឲ្យ​ក្លឹប​ Bologna មាន​តម្លៃ​ខ្លួន​ជាង​ ១៥លាន​ដុល្លារ​។

៧. Hwang Hee chan៖ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ លេង​ឲ្យ​ក្លឹប​ Red Bull Salzburg មាន​តម្លៃ​ខ្លួន​ជាង​ ១១​លាន​ដុល្លារ​។

៨. Takumi Minamino៖ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​ លេង​ឲ្យ​ក្លឹប​ Liverpool មាន​តម្លៃ​ខ្លួន​ជាង​ ១១​លាន​ដុល្លារ​។

៩. Daichi Kamada៖ ខ្សែ​បម្រើ​សញ្ជាតិ​ជប៉ុន​ លេង​ឲ្យ​ក្លឹប​ Eintracht Frankfurt មាន​តម្លៃ​ខ្លួន​ជាង​ ៨.៦​លាន​ដុល្លារ​។

១០. Wu Lei៖ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ចិន​ លេង​ឲ្យ​ក្លឹប​ Espanyol de Barcelona មាន​តម្លៃ​ខ្លួន​ជាង​ ៨.៦​លាន​ដុល្លារ​៕

from: https://tnaot.com/km/m/detail/article/9263929