Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយបែកគ្នា ៥ឆ្នាំសង្សារចាស់ Ronaldo សុខទុក្ខយ៉ាងណាដែរ?

អ្នកគាំទ្រ Cristiano Ronaldo ប្រាកដ​ជាស្គាល់ Irina Shayk។ តារា​ម៉ូដែល​រុស្ស៊ី​រូបនេះ ជាអតីត​សង្សារា​របស់​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់ ចន្លោះពីឆ្នាំ២០១០ ដល់ ២០១៥។ រយៈពេល​ ៥ឆ្នាំ​ ក្រោយ​បែកកំពូល​កីឡាករ​ល្បី​ដូច Ronaldo តើ Irina សុខទុក្ខ​យ៉ាងណាដែរ?

​បើនិយាយពីអាជីព​ជា​តារាម៉ូដែល Irina គឺកាន់តែលេចធ្លោ​ជាង​មុន។ ពីឆ្នាំ២០១៦ ដល់​បច្ចុប្បន្ន នាង​បាន​ផ្លាស់ប្ដូរ​ទៅកាន់​ការងារ​ដើរម៉ូដ​កម្រិត​ខ្ពស់​ជាង​មុន ក្នុងកម្មវិធីធំៗជាច្រើន ដូចជា Miu Miu, Bottega Veneta, Marc Jacobs, Moschino, Burberry, Versace, Givenchy, Diane Von Furstenberg, Giles Deacon, Philipp Plein, Mango រួម​ទាំង​កម្មវិធី Victoria’s Secret Fashion Show ផងដែរ។

នាង​ក៏​មាន​មុខ​ក្នុង​ឈុត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ល្បីៗជាច្រើនដែរ ហើយ​ក្នុងរយៈពេលដូចគ្នានេះ នាង​បានចេញ​លើ​ក្រប​មុខ​ទស្សនាវីដេអូ​ដ៏ល្បី Vogue ដល់ទៅ ៣១ដង។ ងាក​ទៅ​និយាយ​ពី​ជីវិត​ស្នេហា​វិញ។ ​ជា​តារា​ម៉ូដែល​ស្រស់ស្អាត​ដូច Irina ដូចជា​មិនពិបាក​រក​ដៃគូ​ស្នេហា​នោះទេ។

ជាក់ស្ដែង បែក​គ្នា​ពី Ronaldo បានត្រឹម​ប៉ុន្មាន​ខែ នាង​បាន​ទាក់ទង​ជាមួយ​តារា​ហូលីវូដល្បី​ Bradley Cooper រហូត​ទទួលបាន​​កូនស្រី​ម្នាក់ជា​ចំណងដៃ​ថែមទៀតផង កាលពីខែមីនា ឆ្នាំ២០១៧។ យ៉ាងណាក្ដី ក្រោយ​ទាក់ទង​គ្នា​បាន ៤ឆ្នាំ ជីវិតស្នេហា​របស់​ Irina និង​តារា​អាមេរិក វ័យ៤៥ឆ្នាំ បាន​ឈាន​ដល់ផ្លូវបំបែក កាលពីខែមិថុនា ឆ្នាំ២០១៩។

បច្ចុប្បន្ន Irina ដែលមានវ័យ ៣៤ឆ្នាំ មិនទាន់​ចាប់ផ្ដើម​ស្នេហា​ថ្មី​នៅឡើយទេ។ កាលពី​សប្ដាហ៍​មុន គេ​ឃើញ​នាង ដើរ​នៅ​ទីក្រុង​ញូវយ៉ក ជាមួយ​កូនស្រី​ អាយុ​៣ឆ្នាំ​របស់​នាងយ៉ាង​សប្បាយ​រីករាយ។ ងាកមក​មើល Ronaldo បន្តិច​វិញ។

បច្ចុប្បន្ន Ronaldo កំពុង​រស់នៅ​ជាមួយ​សង្សារ​សំណព្វចិត្ត​ជា​តារាម៉ូដែលអេស្ប៉ាញ កាត់​អាហ្សង់ទីន Georgina Rodríguez។ កាលពីចុងឆ្នាំ២០១៧ Georgina កើត​បានកូនស្រី​ ដែលជាកូនទី៤ របស់ Ronaldo។ ថ្មីៗនេះ នាង​បាន​បង្ហោះ​នៅលើ​គណនី​​បណ្ដាញ​សង្គម​របស់ខ្លួន ក្នុង​ន័យ​បង្ហើប​ឲ្យដឹង​ថា​នាង​កំពុង​ពរ​ពោះកូន​ម្នាក់ទៀតហើយ៕

from: https://tnaot.com/km/m/detail/article/9263923