ក្រុម Bayern Munich បានយកឈ្នះលើក្រុម Dortmund ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតក្របខណ្ឌ Bundesliga កាលពីយប់មិញនេះ។
១គ្រាប់ជ័យជម្នះនេះដែរ ធ្វើបានដោយ Kimmich ដែលស៊ុតបន្តក់យ៉ាងស្អាត ផុតដៃរបស់អ្នកចាំទី Roman Burki។ ក្រោយពីចប់ការប្រកួតទៅ បើតាមសម្ដីរបស់ Muller និយាយថាក្នុងការប្រកួតនេះ កីឡាករទាំងអស់តម្រូវឱ្យស៊ុតបាល់បន្ដក់ៗ ព្រោះពួកគេដឹងថា Roman តែងតែឡើងមកលើហួសជានិច្ច។ កត្ដានេះហើយទើបបានជា Kimmich ស៊ុតបានសម្រេច១គ្រាប់យកជ័យជម្នះតែម្ដង។
ជ័យជម្នះប្រកួតសំខាន់នេះដែរ បានធ្វើឱ្យក្រុម Bayern Munich កាន់តែដាច់ពិន្ទុពីក្រុមលេខ២ Dortmund ទៀតទៅហើយឆ្លងកាត់ការប្រកួតសប្ដាហ៍ទី២៨នេះ។ ពួកគេមាន៦៤ពិន្ទុ ខណៈដែលក្រុមលេខ២ Dortmund នោះ មានតែ៥៧ពិន្ទុប៉ុណ្ណោះ៕