Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើអ្វីជាភាពខុសគ្នារវាងការសន្សំនិងវិនិយោគ? ហើយជម្រើសមួយណាដែលអាចបង្កើតលុយបានច្រើនជាង?

តាមពិតទៅមិនថាការសន្សំ ឬការវិនិយោគនោះទេគឺសុទ្ធតែទាក់ទងនឹងរឿងយកលុយកាក់ ទៅបង្កើតលុយឲ្យបានច្រើនថែមទៀត ហើយវិធីទាំង ២ យ៉ាងនេះទៀមទារឲ្យ យើងមានការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់លុយឲ្យមានប្រសិទ្ធភាព នឹងឆ្លាតវៃ ទើបអ្នកនឹងទទួលបានភាពជោគជ័យ។ យ៉ាងណាមិញ ថ្ងៃនេះ Business Cambodia នឹងលើកយកចំណុចខុសគ្នារវាង ការសន្សំប្រាក់ និង ការវិនិយោគប្រាក់ថាតើវាមានភាពខុសគ្នាយ៉ាងដូចម្ដេចទៅ? ការសន្សំនឹងការវិនិយោគមួយណាចំណេញជាង? មុននឹងឆ្លើយសំនួរទាំង២ខាងលើខ្ញុំសូមឲ្យនិយមន័យនៃពាក្យថា ការសន្សំ និង ការវិនិយោគជាមុនសិន។

•ការសន្សំ

ការសន្សំ គឺជាដំណើរការនៃការរក្សាទុកនូវ ប្រាក់ដែលអ្នកចាយសល់ ឬជាការទុកនូវ ប្រាក់ដែលអ្នកមិនចាំបាច់ក្នុងការប្រើប្រាស់បច្ចុប្បន្ន ដើម្បីយកទៅប្រើនៅពេលក្រោយ ពេលដែលអ្នកមានអាសន្ន ចាំបាច់ត្រូវប្រើ ឬដើម្បីសម្រេចគោលបំណងអ្វីមួយដូចជា សន្សំ ដើម្បីទិញម៉ូតូ ឬវត្ថុប្រើប្រាស់នានា ជាដើម។ ហើយមួយវិញទៀតអ្នកអាចសន្សំដោយដាក់ក្នុងធនាគារ ដើម្បីទទួលបានការប្រាក់សមរម្យបំផុតណាមួយ ហើយការសន្សំបែបនេះថ្វីត្បិតតែវា មិនសូវបានប្រាក់ច្រើនពិតមែន តែចំណុចពិសេសនោះគឺអ្នកមិនបារម្មណ៍ មានហានិភ័យខ្ពស់ក្នុងការខាតឬបាត់បង់ប្រាក់ដូចការយកទៅវិនិយោគរកស៊ីនោះទេ។

•ការវិនិយោគ

ចំណែកឯ ការវិនិយោគ វិញគឺជាការយកប្រាក់ទៅរកស៊ី ឬវិនិយោគទៅលើការទិញគម្រោងណាមួយ ដែលមានដូចជា ទិញប័ណ្ណភាគហ៊ុន ទិញភាគហ៊ុនម្ចាស់អាជីវកម្មដែលកំពុងដំណើរការណាមួយ វិនិយោគ Forex ក្រុមហ៊ុនអចលនទ្រព្យផ្សេងៗ ដើម្បីទទួលបានប្រាក់បន្ថែម នាពេលអនាគត ជាដើម -ល-។ មានន័យថា យើងយកលុយ ដើម្បីបង្កើតលុយ ហើយការវិនិយោគបែបនេះគឺមានឱកាសចំណេញច្រើនជាង យកប្រាក់ទៅសន្សំជាមួយធនាគារ ឬកូនជ្រូក ប៉ុន្តែបើយើងនិយាយពីហានិភ័យវិញ គឺមានអត្រាភាគរយបរាជ័យខ្ពស់ជាង ការសន្សំ។ 

ជារួមមកវិញមិនថាអ្នកយកប្រាក់ទៅ សន្សំ ឬ វិនិយោគនោះទេ សុទ្ធតែជារឿងល្អទាំងអស់ គ្រាន់តែវាមានភាពខុសគ្នា រវាងបានផលចំណេញ នឹងហានិភ័យ ខុសគ្នាតែប៉ុណ្ណោះ ដូចនេះអ្នកត្រូវមានភាពឆ្លាតវៃក្នុងការប្រើប្រាស់លុយ ដោយមានច្បាស់លាស់នោះទើបអ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុបាន៕

from: https://tnaot.com/km/m/detail/article/9263768