Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លេខាព័ត៌មានអនុប្រធានាធិបតីអាមរិក ត្រឡប់ទៅធ្វើការវិញ ក្រោយជាសះស្បើយពីកូរីដ១៩

លោកស្រី Katie Miller លេខាព័ត៌មាន​របស់អនុប្រធានាធិបតីអាមេរិក  Mike Pence  បានជាសះស្បើយពីកូវីដ​១៩ ហើយវិលត្រឡប់ទៅធ្វើការជាធម្មតាវិញ។

កាលពីថ្ងៃទី​២៦ ខែឧសភា លោកស្រី Katie Miller បានប្រកាសថា លោកស្រីបានជាសះស្បើយពីកូវីដ១៩ហើយ​។ ​ក្នុងពេលដែល​លោកស្រី​ Katie Miller ត្រូវបានធ្វើតេស្ដ រកឃើញវិជ្ជមានចំពោះកូវីដ១៩ ​ បុគ្គលិកនៅសេតវិមានទាំងអស់ ត្រូវ​បង្ខំឲ្យ​ពាក់ម៉ាស់គ្រប់គ្នា​ក្នុងគោលដៅបញ្ចៀសការឆ្លងដល់ថ្នាក់ដឹកនាំ។

លោកស្រី Katie Miller បានរៀបការជាមួយលោក Stephen Miller ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី ដូណាល់​ ត្រាំ ។ លោកស្រីបានទៅធ្វើការវិញ ក្រោយការធ្វើតេស្ត​៣លើក រកមិនឃើញ​​ឆ្លងកូវីដ​១៩នោះ​ឡើយ។ លោកស្រីបានលើកឡើងថា «អរគុណ គ្រូពេទ្យទាំងអស់​​ និងសាច់ញាតិដែលជួយជ្រោមជ្រែងខ្ញុំ»។

លោកស្រី​ Kayleigh McEnany អ្នកនាំពាក្យសេតវិមានបានប្រកាសថា «យើងខ្ញុំពិតជាសប្បាយរីករាយ ដែលឃើញលោកស្រី​ Katie Miller បានជាសះស្បើយ ហើយវិលត្រឡប់មកធ្វើការវិញ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9263616