Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សុខ សោម៉ាវត្តី បង្ហោះសារផ្អែមល្ហែមយ៉ាងវែងអន្លាយជូនពរគូស្នេហ៍ក្នុងថ្ងៃពិសេស

ទំនាក់ទំនងស្នេហារវាងអ្នកនាង សុខ សោម៉ាវត្តី និងកំលោះសង្ហា លី វ៉ាហេទ កាន់តែមានភាពផ្អែមល្ហែមខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់អ្នកទាំងពីរកាន់ដៃគ្នាទៅថត Pre-Wedding ត្រៀមសម្រាប់ថ្ងៃពិសេសខាងមុខថែមទៀតផង។

ជាក់ស្ដែង នាថ្ងៃកំណើតឈានចូលវ័យ ២៦ ឆ្នាំរបស់គូស្នេហ៍លោក លី វ៉ាហេទ អ្នកមេម៉ាយកូន១ សុខ សោម៉ាវត្តី បានបង្ហោះសារយ៉ាងផ្អែមល្ហែមជូនពរដល់គូស្នេហ៍ក្នុងថ្ងៃពិសេសដោយមានអត្ថន័យថា «Happy officially 23 year old my សង្សាចាស់ ឆ្នាំនេះមិនមានអីច្រើនទេ មានតែជូនពរអោយបន្ទាប់ពីក្លាយជាសង្សារចាស់ ផែនការជីវិតបន្ទាប់របស់បងសូមអោយជោគជ័យ ហើយអូននៅពីក្រោយមើលថែបងនិងផ្តល់កំលាំងចិត្តអោយបងគ្រប់ពេលណា  ឆ្នាំក្រោយអូនសុំដូរឈ្មោះថ្មីហើយណា សុខភាពល្អ ការងារជោគជ័យ សំខាន់ស្រលាញ់អូនអោយច្រើនៗណា»។

ក្រោយពីបានឃើញបែបនេះហើយ អ្នកគាំទ្រមិនតិចនាក់ទេ ដែលលួចច្រណែនគូស្នេហ៍មួយគូនេះ ទោះបីជាអ្នកនាង សុខ សោម៉ាវត្តី អាយុបង លី វ៉ាហេទ បន្តិចក៏ពិតមែន តែគូស្នេហ៍មួយគូនេះមើលទៅពិតជាសាកសមគ្នាយ៉ាងខ្លាំង៕

from: https://tnaot.com/km/m/detail/article/9263573