Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្តដឹកជ្រូក បុករថយន្តដឹកកម្មករបណ្តាលឲ្យរងរបួសធ្ងន់ស្រាល ១០នាក់

ភ្នំពេញ៖ មនុស្សប្រុសស្រីជាង ១០នាក់បានរងរបួសធ្ងន់ស្រាល ដោយត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈដែលពួកគេបានរួមដំណើរក្នុងរថយន្តកូរ៉េដឹកកម្មករត្រូវបានរថយន្តដឹកជ្រូកមួយគ្រឿងជ្រុលបុកពីក្រោយពេញទំហឹង នៅចំណុចផ្លូវ ២១៧ កែងនឹងផ្លូវ ក្រវាត់ក្រុង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង ៦៖៣០នាទី ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។ 

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហាយឡិនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-8604 បើបរបលើផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុក៏បានឈប់ភ្លើងស្តុប ស្របពេលនោះក៏មានរថយន្តម៉ាកកូរ៉េមួយគ្រឿងទៀត ដឹកកម្មករមកពីក្រោយដែលឈប់នៅសុខៗដូចគ្នា បន្ទាប់មកស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកណ្ដាល 3A-0806 ដឹកជ្រូកមួយគ្រឿងបើកមកពីក្រោយក្នុងល្បឿនលឿនជ្រុលមកបុករថយន្តដឹកកម្មករពីក្រោយពេញទំហឹង រថយន្តកូរ៉េដឹកកម្មករបន្តទៅបុករថយន្តហាយឡែនឌ័រ រួចក៏រេចង្កូតទៅប៉ះជាមួយនឹងរថយន្តបង្គោលភ្លើងមួយគ្រឿងទៀត បណ្តាលឲ្យកម្មករប្រុសស្រីជាង ១០ នាក់រងរបួសធ្ងន់ស្រាល។

បើតាមសម្ដីអ្នកបើកបររថយន្តកូរ៉េដឹកកម្មករបានប្រាប់ឲ្យដឹងថា ជារៀងរាល់ព្រឹកគាត់តែងតែទៅយកកម្មករនៅតាមភូមិនៅក្រុងតាខ្មៅ យកទៅធ្វើការនៅរោងចក្រនៅសង្កាត់ព្រៃស ហើយកម្មករដែលជិះរាល់ព្រឹកគឺមានចំនួន ៣០នាក់ តែព្រឹកនេះគឺមានតែ ២៥នាក់ទេ ដោយសារតែ ៥ នាក់ទៀតបានជិះម៉ូតូជាមួយបងប្អូន។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយកើតហេតុជនរងគ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះនៅក្រុងតាខ្មៅ ចំណែករថយន្តទាំង ៣គ្រឿង ត្រូវសមត្ថកិច្ចចុះមកវាស់វែងអូសយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សាម

from: https://tnaot.com/km/m/detail/article/9263516