Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្នុងឆ្នាំ២០១៩ មនុស្សចំនួន ៤៥៦នាក់ ត្រូវបានគេជួញដូរ និងធ្វើអាជីវកម្មផ្លូវភេទ

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៩កន្លងទៅ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបង្ក្រាបអំពើជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន ១៦៩ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យ បានចំនួន ២២៩នាក់។ នេះបើយោងតាមរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០១៩។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់គណៈកម្មធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន ១៦៩/១៣៤ករណី កើន ៣៥ករណី ស្មើនឹង២៦,១១% ឃាត់ខ្លួនជនសង្ស័យ បានចំនួន២២៩/២២៤នាក់ (ស្រី៧២នាក់) ក្នុងនោះ ជនសង្ស័យជាអនីតិជន ១១នាក់ និងជនបរទេស ចំនួន៤០នាក់ មាន៧សញ្ជាតិ រួមមាន ៖ អូស្រ្ដាលី២នាក់ រុស្ស៊ី១នាក់ អង់គ្លេស២នាក់ ថៃ១នាក់ ចិន២៩នាក់ អាមេរិក៤នាក់ និងឥណ្ឌា១នាក់។

របាយការណ៍ដ៏ដែល បានរៀបរាប់ថា សមត្ថកិច្ចបានធ្វើការ សង្គ្រោះជនរងគ្រោះបាន ចំនួន ៤៥៦/២៣០នាក់ ក្នុងនោះ អាយុក្រោម១៥ឆ្នាំ ១៤១នាក់ អាយុ១៥-១៧ឆ្នាំ ៥៥នាក់ និងអាយុ១៨ឆ្នាំឡើង ២៦០នាក់ ។ ព្រមទាំង ប្រគល់មន្ទីរសង្គមកិច្ច ចំនួន១៦៥នាក់ និងប្រគល់ឲ្យគ្រួសារវិញជនរងគ្រោះ បានចំនួន ២៩១ករណី៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9263450