Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីចិន​ចេញបញ្ជាឲ្យយោធា ត្រៀមលក្ខណៈ ក្រោយអាមេរិកបញ្ជូនយន្តហោះមកជិត​ហុងកុង

ប្រធានាធិបតីចិន លោកស៊ីជីងពីង កាលពីថ្ងៃទី​២៦ខែឧសភា ប្រធានាធិបតីចិន ស៊ីជីនពីង​បានបញ្ជាឲ្យកម្លាំងទាហានត្រៀមលក្ខណៈ​ប្រឈមមុខដោយអាវុធ​ ទប់ស្កាត់ពីការគំរាមកំហែង​កាន់តែខ្លាំងឡើង។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ​​ជាមួយមន្ត្រីយោធា​ចិន  PLA ​ ប្រធានាធិបតីចិនបានបញ្ជាក់ថា កម្លាំងទាហានប្រជាជនចិនធ្វើបានយ៉ាងល្អនាពេលកន្លងមក ក្នុងសង្គ្រាមប្រឆាំងកូវីដ​១៩​​ ហើយទាហានចិននឹងទប់ស្កាត់សត្រូវ មានចេតនាអាក្រក់មកលើចិន។

សកម្មភាពរបស់ចិនកើតឡើងក្រោយពេលដែល  អាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1B Lancer មកបំពេញបេសកកម្មនៅសមុទ្រចិនខាងត្បូង នាថ្ងៃទី ២៦ខែមិថុនា។ តាមទីបញ្ជាការហោះហើរ អាមេរិកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ បែកខាងលើបានហោះហើរពីទីតាំងទាហានអាកាស Dyess ក្នុងរដ្ឋតិចសាស់។

ទីបញ្ជាការកងទ័ពអាមេរិក បានបញ្ជាក់ថា ការហោះហើរនោះ គឺដើម្បីបង្ហាញពីសមត្ថភាព និងការយាមល្បាតតាមច្បាប់អន្តរជាតិ។ រយៈពេលកន្លងមក អាមេរិកតែងតែ បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅកាន់សមុទ្រចិនខាងត្បូងដែលជាការគំរាមកំហែងដល់ប្រទេសចិន។

ប៉ុន្តែការបញ្ជូនមកនៅពេលនេះ ចំពេលដែលអាមេរិកកំពុងប្រឈមមុខតានតឹងជាមួយចិនកាន់តែខ្លាំងឡើង ទាំងបញ្ហាកោះតៃវ៉ាន់ ហុងកុង និងកូវីដ-១៩ផងដែរ។ ពេលថ្មីៗនេះអាមេរិកទើបតែលក់អាវុធជាច្រើនទៅឲ្យកោះតៃវ៉ាន់ មិនខ្វល់ពីការព្រមានរបស់ចិន។

ជាមួយគ្នានេះដែរអាមេរិកក៏បានបន្តលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិនជាបន្តទៀត គឺបញ្ហាហុងកុងក្រោយពេលចិនចេញសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខកោះហុងកុង។ ចិនបានព្រមានទៅកាន់អាមេរិកវិញថានឹងចាត់វិធានការ ប្រសិនបើអាមេរិកនៅតែលូកដៃកិច្ចការរបស់ចិននោះ៕ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9263449