Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩ ៖ តួកគី ជិតដល់ទីបញ្ចប់ការចាក់សោចុងក្រោយ ខណៈអ្នកស្លាប់កើនឡើង ៤ ៣៩៧ នាក់

ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅក្នុងប្រទេសតួកគី បានកើនឡើង ៤ ៣៩៧ នាក់ បើគិតត្រឹមថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ២០២០ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសតួកគី អះអាងថា អ្នកស្លាប់ថ្មី មាន​២៨នាក់ ក្នុងរយៈពេល ២៤ម៉ោង ។

រដ្ឋមន្រ្តីសុខាភិបាលតួកគី Fahrettin Koca បានថ្លែងនៅលើបណ្តាញសង្គម Twitter ថា ប្រទេសនេះបានកត់ត្រាករណីកូវីដ១៩បន្ថែមថ្មី ៩៤៨ នាក់ ធ្វើឱ្យចំនួន សរុបកើនឡើង ១៥៨ ៧៦២ ។

ស្ថិតិ​របស់ក្រសួងសុខាភិបាលតួកគី បញ្ជាក់ទៀតថា មនុស្សជាង ១២១ ៥០០ នាក់ បានជាសះស្បើយ ខណៈអ្នកជំងឺ​ស្ថិតក្នុង​ស្ថានភាពពិនិត្យ​ព្យាបាល ដោយយកចិត្តទុកដាក់​នោះ​ បន្តធ្លាក់ចុះ ។ 

តួកគីជាប្រទេសចំណាត់ថ្នាក់ទី៩ នៅទូទាំងពិភពលោក ស្តីពីករណីឆ្លងកូវីដ​១៩ និងជាប្រទេសចំណាត់ថ្នាក់ទី១៤ ស្តីពី​អ្នកស្លាប់ទាក់ទងនឹងវីរុស​កូវីដ​១៩ ។ ក្រុមអ្នកជំនាញសង្ស័យថា អត្រាឆ្លងរោគកូវីដ​១៩ នៅទូទាំងពិភពលោក ខ្ពស់ជាងអ្វីដែលបានកត់ត្រា ។

ថ្ងៃទី២៦ ខែឧសភា គឺជាថ្ងៃចុងក្រោយ ក្នុង​រយៈពេល៤ថ្ងៃ ខណ:​តួកគី​បានប្រកាសចាក់សោទូទាំង​ប្រទេស​ ដែលមានពលរដ្ឋ​ជាង​៨៣លាននាក់រស់នៅ ។ លោកប្រធានាធិបតី Recep Tayyip Erdogan បានមានប្រសាសន៍ថា លោកសង្ឃឹមថា បទបញ្ជាស្នាក់នៅតែក្នុងផ្ទះ​​ ក្នុង​រយៈពេលចុងក្រោយ​បំផុត តែ៤ថ្ងៃទៀតប៉ុណ្ណោះ ។ លោក Erdogan រំពឹងថា នឹងបន្ធូរបន្ថយការរឹតត្បិត និង​ប្រកាសគោលនយោបាយថ្មី នៅចុងសប្តាហ៍នេះ។

រដ្ឋាភិបាលតួកគី បានបិទទ្វារចាក់សោប្រទេស នៅថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក ស្ថិតនៅតាមទីក្រុងធំៗ ដើម្បីការពារការឆ្លងវីរុស ក្នុងចំណោមប្រជាជនភាគច្រើន និងតម្រូវឲ្យមនុស្ស​ដែលមានអាយុ ចាប់ពី៦៥ឆ្នាំឡើងទៅ និងក្រោមអាយុ២០ឆ្នាំ ស្នាក់នៅតែខាងក្នុងផ្ទះ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9263310