
កញ្ញា Irene និងកញ្ញា Seulgi ជាសមាជិកក្រុម Red Velvet នឹងបង្ហាញខ្លួនជាលើកដំបូងជាមួយអាល់ប៊ុមបទចម្រៀងថ្មី “Monster” ដែលនឹងចេញលក់នៅថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ ។
សមាជិកក្រុម Red Velvet ទាំងពីររូបនឹងក្លាយជាសមាជិកដំបូងបង្អស់ ដែលបង្ហាញខ្លួនដាច់ដោយឡែកជាមួយនឹងអាល់ប៊ុមបទចម្រៀងតូចដំបូងរបស់ពួកគេគឺ “Monster” ។
នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២៧ ខែឧសភា មានគណនី Twitter ផ្លូវការរបស់ក្រុម Red Velvet បានបង្ហាញរូបថតដ៏ស្រស់ស្អាត និងចំណងជើងអាល់ប៊ុមបទចម្រៀងថ្មី ខណៈសេចក្តីប្រកាសព័ត៌មានពេលព្រឹកនេះ បានបង្ហាញអំពីកាលបរិច្ឆេទនៃការចេញលក់អាល់ប៊ុមបទចម្រៀងនេះផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ K-serial