Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Lay សមាជិកក្រុម EXO បង្ហាញរូបភាពគម្របមុខ នៃអាល់ប៊ុមបទចម្រៀង “LIT”

លោក Lay សមាជិកក្រុម EXO បានបង្ហាញនូវរូបថតគម្របមុខមួយសន្លឹកដ៏ប្លែក នៃអាល់ប៊ុមបទចម្រៀងថ្មី​របស់លោក ដែលមានចំណងជើងថា “LIT” ។

តារាចម្រៀងដ៏មានប្រជាប្រិយរូបនេះកំពុងរៀបចំធ្វើឱ្យកក្រើកពិភពតន្ត្រីចិនកុកងឺ ជាមួយនឹងសម្លេងស្រទន់ និងស្នាមញញឹមរបស់លោកនៅក្នុងអាល់ប៊ុមបទចម្រៀងទោលនាពេលខាងមុខនេះ ហើយនឹងធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំនូវការត្រឡប់មកវិញលើកនេះ ។

គួរបញ្ជាក់ផងដែរថា អាល់ប៊ុមបទចម្រៀងទោលទី៤ របស់ Lay គ្រោងនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9263206