Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិកថា រុស្ស៊ីបញ្ជូនយន្តហោះចម្បាំង​ទៅលីប៊ី ជួយដល់ទាហានស៊ីឈ្នួល

ប្រភពពី​មន្ត្រីយោធាអាមេរិក​ប្រចាំ នៅ​អាហ្វ្រិក​បញ្ជាក់ថា ថ្មីៗនេះ យោធារុស្ស៊ីបានបញ្ជូនយន្ដហោះចម្បាំង ទៅកាន់ប្រទេសលីប៊ី ដើម្បីគាំទ្រដល់ទាហានស៊ីឈ្នួលរបស់រុស្ស៊ី ដែលកំពុងប្រយុទ្ធឲ្យបុរសខ្លាំង Khalifa Haftar នៅលើសមរភូមិក្តៅគគុកមួយ ក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ។ 

យន្ដហោះចម្បាំងកម្លាំងយោធា បានចាកចេញពីប្រទេសរុស្ស៊ី ហើយបានឈប់សំចត នៅប្រទេសស៊ីរី មុនពេលទៅដល់ប្រទេសលីប៊ី ។ នេះបើតាមប្រភព france24 ផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ដកស្រង់ប្រភព​ពីមូលដ្ឋានជើងអាកាស​អាមេរិក ​ប្រចាំនៅ​អាហ្វ្រិក ។

យោធាអាមេរិកមិន បានបញ្ជាក់ថា តើយន្ដហោះចម្បាំងរុស្ស៊ី​ មកដល់លីប៊ី នៅពេលណានោះទេ គ្រាន់តែនិយាយថា ទើបតែពេលថ្មីៗនេះប៉ុណ្ណោះ ។

ការប្រកាសនេះបានកើតឡើងមួយថ្ងៃ ក្រោយពេលរដ្ឋាភិបាល​លីប៊ី ​ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ​បានអះអាងថា ទាហានស៊ីឈ្នួលរុស្ស៊ី ជាច្រើនរយនាក់​បានគាំទ្រ​គូប្រជែង​រដ្ឋាភិបាល​គឺមេបញ្ជាការយោធា Haftar​ នោះ ត្រូវបានចល័តខ្លួនពីតំបន់សមរភូមិ​ភាគខាងត្បូងរដ្ឋធានី​ទ្រីប៉ូលី ។ 

កងកម្លាំងរបស់បុរសខ្លាំង Haftar បាន​បង្កើនការវាយប្រហារ ​ដើម្បីចូលគ្រប់គ្រងរដ្ឋធានី​ទ្រីប៉ូលី ពីរដ្ឋាភិបាល​​កិច្ចព្រមព្រៀងជាតិ( GNA) មូលដ្ឋាន​នៅទីក្រុង​ទ្រីប៉ូលី ​ដែលអង្គការសហប្រជាជាតិ ​បានទទួលស្គាល់។ 

វិមានក្រឹមឡាំងតែងតែបដិសេធថា មិនបានពាក់ព័ន្ធនឹងជម្លោះនៅលីប៊ីនោះទេ។ ប៉ុន្តែ​កាលពីខែមុននេះ អ្នកជំនាញ​អង្គការសហប្រជាជាតិ​ បានប្រកាសថា ក្រុម​ Wagner ដែលជាអង្គការយោធា​រុស្ស៊ី​ មានភាពជិតស្និទ្ធ​ជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីននោះ ត្រូវបានបញ្ជូនឲ្យទៅជួយគាំទ្រដល់លោក Haftar ។

ឧត្តមសេនីយ៍យោធាអាមេរិក Stephen Townsend នៅក្នុងសេចក្តីថ្លែងការណ៍មួយពីមូលដ្ឋានជើងអាកាស នៅអាហ្វ្រិកបញ្ជាក់ថា អស់រយៈពេលជាយូរមកហើយ រុស្ស៊ីបានបដិសេធទាំងស្រុងការចូលរួមរបស់ខ្លួន ក្នុងជម្លោះ​នៅប្រទេសលីប៊ី ដែលកំពុងតែក្តៅគគុកខ្លាំងនោះ។ ប៉ុន្តែ​ឥឡូវនេះ គេលែង​ប្រកែកបានទៀតហើយ ។ លោកបាន​ពណ៌នា​យន្តហោះចម្បាំងរបស់រុស្ស៊ីដែលបញ្ជូនទៅកាន់លីប៊ីនោះថា ជាប្រភេទ “យន្តហោះប្រយុទ្ធជំនាន់ទី៤” ។

ប្រទេសលីប៊ីដែលសម្បូរទៅដោយធនធានប្រេង បានធ្លាក់ចូលទៅក្នុងជម្លោះហិង្សា បន្ទាប់ពីការបណ្តេញចេញពីអំណាច និងសម្លាប់មេដឹកនាំផ្តាច់ការជើងចាស់ លោក Muammer Gaddafi ក្នុងអំឡុង ពេលបះបោរមួយគាំទ្រ ដោយអង្គការណាតូឆ្នាំ ២០១១ ។ នៅពេលនេះ រដ្ឋបាលគូប្រជែង និងកងជីវពល បាននិងកំពុងប្រជែងគ្នា ដើម្បីអំណាច ។

ជម្លោះនេះ​កាន់តែអាក្រក់ទៅៗ នៅពេលលោក Haftar ដែលបានការគាំទ្រពីអេហ្ស៊ីប, អារ៉ាប់រួម និងអារ៉ាប់ប៊ីសាអូឌីត  បានបើកការវាយលុកទៅលើទីក្រុងទ្រីប៉ូលី កាលពីខែមេសា ឆ្នាំ២០១៩។

អ្នកវិភាគ បាននិយាយថា សកម្មភាពរបស់ប្រទេសរុស្ស៊ី នៅពេលនេះបានប្រថុយនឹងការអូសបន្លាយជម្លោះហិង្សា​ កាន់តែវែងឆ្ងាយ និងកាន់តែធ្ងន់ធ្ងរថែមទៀតនូវ “ការស្លាប់ និងការរងទុក្ខមនុស្សទាំងសងខាង” ។

មេដឹកនាំពិភពលោក បានព្រមព្រៀង កាលពីខែមករា គាំទ្រដកការហាមឃាត់ និងបញ្ឈប់ការជ្រៀតជ្រែកចូលទៅក្នុងជម្លោះ​នៅលីប៊ី ដោយភ័យខ្លាចថា នឹងអូសទាញ​ជម្លោះ​ នៅក្នុងតំបន់​កាន់តែរីកធំធាត់។ អង្គការសហ​ប្រជាជាតិ បានព្រមានម្តងហើយម្តងទៀតថា ភាគីប្រយុទ្ធគ្នានៅលីប៊ី នៅតែបន្តទទួលបានអាវុធ និងកម្លាំងប្រយុទ្ធ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9263193