Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

IATA៖ បណ្តាប្រទេសផ្តល់ជំនួយ១២០ពាន់លានដុល្លារ​ដល់វិស័យអាកាសចរណ៍

សមាគមន៍អាកាសចរណ៍អន្តរជាតិ​ IATA  បានប្រកាសឲ្យដឹងថា គិតមកដល់ពាក់កណ្តាលខែឧសភា​ បណ្តាប្រទេសជុំវិញពិភពលោក​បានចំណាយប្រាក់ដល់ទៅ១២០ពាន់លានដុល្លារ ជួយដល់វិស័យ​អាកាសចរណ៍ ដំណើរការឡើងវិញ​​ ក្រោយកូវីដ​១៩ ។

កាលពីថ្ងៃទី​២៦ ខែឧសភា ​IATA បានប្រកាសថា ជំនួយទាំងនោះបានជួយដល់​បណ្តាក្រុមហ៊ុនអាកាសចរណ៍ ក្នុងលក្ខណៈឲ្យខ្ជី ។ អគ្គនាយក​​ IATA លោក​ Alexandre De Juniac ​បានបញ្ជាក់ថា​​ បណ្តាល ក្រុមហ៊ុនអាកាចរណ៍ អាចនឹងបន្តជួបបញ្ហា ដោយសារតែប្រាក់បំណុល។ ចំណែក លោក Brian Pearce ប្រធានហិរញ្ញវត្ថុរបស់​ IATA ​បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន​២៩០ក្រុមហ៊ុន ជាសមាជិក មិនទទួលបានការបែងចែកប្រាក់ជំនួយស្មើភាពគ្នានោះឡើយ។

លោក Brian Pearce បានបញ្ជាក់ថា ប្រសិនបើមិនមានការកែប្រែ ហើយជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ មិនដំណើរការវិញ ចាប់ពីខែមិថុនា និង ជើងហោះហើរអន្តរជាតិ​ដំណើរការវិញ នៅខែកក្កដា ​ឆ្នាំ​២០២០​ និងមានក្រុមហ៊ុនជាច្រើន ត្រូវក្ស័យធនជាមិនខាន។

បើតាមការលើកឡើងរបស់​ IATA ​វិស័យអាកាសចរណ៍រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែការបិទទ្វារប្រទេស បិទការហោះហើរ។ បើតាមការព្យាករណ៍ រហូតដល់ឆ្នាំ​២០២៣ ទើបក្រុមហ៊ុនអាកាសចរណ៍​ អាចវិលត្រឡប់មកដូចដើមវិញ​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9263070