Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពិតជាមិនធម្មតា! ស្ដេចប្រដាល់អង់គ្លេស Tyson Fury អាចនឹងមានឱកាសវាយជាមួយ Mike Tyson

អ្នកប្រដាល់ជើងខ្លាំងរបស់អង់គ្លេសគឺ Tyson Fury បានបញ្ជាក់ថា លោកត្រូវបានគេផ្ដល់ឱកាសក្នុងការប្រកួតទល់នឹងអតីតជើងខ្លាំងគឺ Mike Tyson ដែលអាចនឹងត្រលប់មកកាន់សង្វៀនវិញក្នុងពេលដ៏ខ្លីខាងមុខ។

Tyson ដែលបានចូលនិវត្ដន៍ពីអាជីពជាអ្នកប្រដាល់កាលពីឆ្នាំ២០០៥ បានធើ្វការហ្វឹកហាត់ខ្លាំង អំឡុងការរាលត្បាត covid-19 និងបានជាប់ពាក់ព័ន្ធទៅនឹងដៃគូជាច្រើនជុំវិញលទ្ធភាពដែលលោកអាចនឹងវិលមកកាន់សង្វៀនសាជាថ្មី។

លើកនេះផងដែរ បើតាមសារព័ត៌មាន Dailymail បានចុះផ្សាយថា Tyson Fury អាចនឹងមានឱកាសវ៉ាយ១ស្មើ ទល់នឹង Mike Tyson បើការរៀបចំនោះអាចប្រព្រឹត្ដឡើងមែន។

«ខ្ញុំបានទទួលទូរស័ព្ទមួយ ដែលប្រាប់ខ្ញុំថា ខ្ញុំមានឱកាសវ៉ាយជាមួយ Mike Tyson។ ខ្ញុំក៏មានអារម្មណ៍ថា អីគេ?» Fury និយាយប្រាប់ BT Sport។

«បាទ, ខ្ញុំពិតជាទទួលបានទូរស័ព្ទនោះមែនថា «អ្នកចង់វ៉ាយជាមួយ Mike Tyson ដែរទេ» ខ្ញុំក៏ថា មានអីបានតា»៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9263042