Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Violette ចេញមុខបកស្រាយរឿងដែលមហាជនកំពុងយល់ច្រលំ គឺជាការត្រៀមចេញបទចម្រៀងថ្មីរបស់នាងតែប៉ុណ្ណោះ

ចំណងស្នេហ៍រវាងតារាចម្រៀងស្រី Violette Wautier ដែលជាម្ចាស់បទចម្រៀងដ៏ល្បីល្បាញ «Smoke» បានប្រកាសបើកចំហរទំនាក់ទំនងស្នេហាជាកំលោះសង្ហា Kao Jirayu មិនទាន់បានមួយឆ្នាំផង ស្រាប់តែលេចឮដំណឹងថាកំពុងជួបបញ្ហារង្គោះរង្គើ។

អ្នកគាំទ្រជាច្រើនកំពុងមានការសង្ស័យដោយសង្កេតឃើញថា Violette បានបង្ហោះរូបថតនៅលើគណនីអ៊ីនស្តាក្រាមផ្លូវការបស់ខ្លួន ដោយភ្ជាប់ជាមួយចំណងជើងប្លែកៗដែលកាន់តែបញ្ជាក់ឲ្យឃើញថាជាសញ្ញាបង្ហាញពីការបែកបាក់ស្នេហា។

ជាក់ស្ដែងកាលពីយប់មិញ Violette បានបង្ហោះវីដេអូចេញមុខបកស្រាយដល់មហាជននឹងសុំទោសដែលធ្វើឲ្យមានការព្រួយបារម្ភ និងយល់ច្រលំជាមួយអ្វីដែលនាងបានបង្ហោះប្លែកៗនោះ គឺជាការត្រៀមចេញបទចម្រៀងថ្មីរបស់នាងតែប៉ុណ្ណោះ ហើយនាងក៏មិននឹកស្មានថារឿងបានកើតឡើងដល់ថ្នាក់នេះដែរ៕

from: https://tnaot.com/km/m/detail/article/9263016