លីគកំពូលអេស្ប៉ាញ ឬ La Liga នឹងធើ្វការចាក់សម្លេងអ្នកគាំទ្រ ដើម្បីឲ្យមើលទៅមានភាពកងរំពងពេញកីឡដ្ឋាន អំឡុងការប្រកួតបិទទ្វារ ពេលដែលលីគត្រលប់មកវិញនៅខែក្រោយ, នេះបើតាមលោក Mediapro ដែលជាប្រធានផលិតកម្មនៃលីគមួយនេះបានបញ្ជាក់។
La Liga គ្រោងចាប់ផ្ដើមវិញនៅថៃ្ងទី១១ ខែមិថុនា ខាងមុខនេះ ដោយការប្រកួតគឺមិនអនុញ្ញាត្ដឲ្យមានអ្នកគាំទ្រចូលទស្សនាទេ បន្ទាប់ពីផ្អាកសកម្មភាពបាល់ទាត់អស់ពេលជាង៣ខែមកហើយ។
យ៉ាងណាក្ដី បើទោះបីជាមិនមានអ្នកគាំទ្រចូលទស្សនាក៏ដោយ ក៏លីគមានវិធីម៉្យាងដើម្បីធើ្វឲ្យការប្រកួតមានភាពទាក់ទាញ គឺការចាក់សម្លេងអ្នកគាំទ្រក្នុងកីឡដ្ឋានអំឡុងពេលប្រកួត ដែលបានថតទុក ដើម្បីធើ្វឲ្យការប្រកួតមានភាពរស់រវើក ក៏ដូចជាផ្ដល់កម្លាំងចិត្ដដល់កីឡាករផងដែរ៕
ប្រភព៖ Dailymail