Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សិទ្ធី នីកា​ ត្រៀម​ចូល​សម្ដែង​ខ្សែភាព​យន្ត​វិញ ក្រោយ​បាត់​មុខ​មួយ​រយៈ

​ក្រោយសម្រាល​កូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រឡាញ់​រួច តារា​​សម្ដែង​ស្រី​ សិទ្ធី​ នីកា ក៏​​បាត់​មុខ​មួយ​រយៈ​ព្រោះ​តែ​ចង់​សម្រាក​នៅ​មើល​ថែ​គ្រួសារ។

ការ​សម្រាក​ពី​ការងារ​សិល្បៈ​នេះ ក៏​ធ្វើ​ឲ្យ​អ្នក​គាំទ្រជា​ច្រើន​មាន​ការ​នឹក​រលឹក​ជា​ខ្លាំង​ ហើយ​ក៏​ចង់​ឃើញ​វត្តមាន​ស្រី​ស្អាត​រូប​នេះ​ត្រឡប់​ចូល​សម្ដែង​វិញ​ដែរ។

យ៉ាង​ណា​មិញ​ថ្មី​ៗនេះ សិទ្ធី នីកា​ក៏​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​ជា​មួយ​នឹង​ការ​វិល​ត្រឡប់​ចូល​សិល្បៈ​វិញ​ ដោយ​សម្ដែង​ជា​តួឯក​ស្រី​ក្នុង​រឿង​មួយមាន​ចំណងជើង​ថា «ពណ៌ជីវិត» ដែលត្រូវ​ចាប់​ដៃ​គូ​សម្ដែង​ជា​មួយ​កំលោះ​សង្ហា ខាត់​ វ៉ៃហាំង។

បើ​តាម​ការ​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ Tnaot News តួស្រីបទ«ដឹងទេថានឹក» នេះ​បាន​ប្រាប់​ថា៖ «ដោយសារតែចិត្តស្រឡាញ់​ក៏​ត្រឡប់​ចូល​ថត​វិញ។ ហើយ​សាច់​រឿង​នេះ​គឺខ្ញុំ​សម្ដែង​ជា​តួដែល​រឹងមាំ សុភាព ហើយ​មិន​ទន់​ជ្រាយ»។

លើស​ពី​នេះ​នីកា​ ក៏​បាន​បន្ថែម​ថាសាច់​រឿង​ថ្មី​នេះ​គឺ​និយាយ​ពី​សង្គម​សិល្បៈ តារា អ្នក​និពន្ធ ដែល​អ្នក​នាង​សម្ដែង​ជា​តួអ្នក​និពន្ធ។ ជាក់​ស្ដែង​អ្នក​នាង​ក៏​ប្រាប់​ថា​មិន​ទាន់​និយាយ​ឲ្យ​ច្រើន​ពី​សាច់​រឿង​ទេ មាន​តែ​ចាំ​ឲ្យ​ពុក​ម៉ែ​បង​ប្អូន​ចាំ​ទស្សនា​តែ​ម្ដង​ទៅ។

ទោះ​បី​ជា​មាន​កូន​មួយ​រួច​ហើយ​ក្ដី​ តែ​បើ​ក្រឡេក​មើល​សម្រស់​តារា​សម្ដែង​ស្រី​រូប​នេះ ពិត​ជា​ស្អាត​មិន​ចាញ់​ក្រមុំ​នោះ​ទេ ពោល​គឺ​មាន​កូន​រឹត​តែ​ស្អាត​ទៅៗ​៕

អត្ថបទ៖ ផេង ផលធិតា

from: https://tnaot.com/km/m/detail/article/9262959