ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Manchesterគឺក្រុម Manchester City កំពុងតាមប្រមាញ់កីឡាករជាច្រើនរូប ដើម្បីមកពង្រឹងក្លឹបរបស់ខ្លួនឡើងវិញ ក្រោយវិបត្តិ Covid19 និងតាមប្រជែងគូបដិបក្ខ ពិសេស Liverpool ដែលកំពុងឡើងជើងខ្លាំង
ទោះជាយ៉ាងណា កីឡាករមួយចំនួនក៏អាចនឹងចាកចេញផងដែរ ដែលក្នុងនោះមានកីឡាករល្អគឺ Leroy Sane ផងដែរ។ជាក់ស្តែង Saneបានអវត្តមានចាប់តាំងពីខែសីហា ក្រោយរងរបួសសរសៃពួរជង្គង់ ក្នុងអំឡុងការឈ្នះពានរង្វាន់Community Shield របស់ Man City ទៅលើ Liverpool មកនោះ ត្រូវគេយល់ថាកំពុងមាន ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងក្រុម Bayern ហើយគេរំពឹងថាគាត់កីឡាករ អាល្លឺម៉ង់រូបនេះ នឹងអាចផ្លាស់ទៅ នៅពេលដែលទីផ្សារដោះដូរកីឡាករត្រូវបើកឡើងវិញ ។
កីឡាករដែលក្លឹបត្រៀមទិញមកជំនួសវិញនោះគឺLeon Bailey ខ្សែស្លាបរបស់ក្លឹប Bayer Leverkusen ដែលគឺជាកីឡាករកំពុងឡើងជើងនៅលីគកំពូលអាល្លឺម៉ង់ ហើយតម្លៃទឹកប្រាក់ដែលគេប៉ាន់ប្រមាណអាចប្រហែល ៤០លានផោនផងដែរ។