Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Chelsea ត្រូវបានប្រាប់អោយបំភ្លេចCoutinho ហើយមកទិញកីឡាកររូបនេះវិញ

ក្លឹបតោខៀវ Chelsea ត្រូវបានគេប្រាប់អោយបំភ្លេច កីឡាករBarcelonaខ្ចីជើងទៅ Bayern Munich គឺកីឡាករ Coutinho ស្របពេលដែលពត៌មានChelsea ចង់ទិញ Coutinho កាន់តែលេចលឺឡើង។

អតីតខ្សែការពារ Chelsea ដែលបានចាកចេញពីក្លឹបឆ្នាំ២០០១ លោក Lebouefបានបញ្ជាក់ប្រាប់ថា Lampard គួរតែងាកមកចាប់អារម្មណ៏កីឡាករ Havertz វិញ។ គាត់បន្តថា៖ “ខ្ញុំចូលចិត្តភាពចាស់ទុំរបស់គាត់។ គាត់មើលទៅដូចកីឡាករអាយុ៣០ អញ្ចឹង សំបូរបទពិសោធន៍ និងដឹងពីអ្វីដែលគេកំពុងធ្វើ។”

គាត់និយាយថា៖ “នៅពេលដែលខ្ញុំលឺអំពីការចង់ទិញ Coutinho របស់ Chelsea ខ្ញុំមិនគាំទ្រទេ ខ្ញុំចង់អោយ Chelsea ទិញ Havert។ គេគួរតែលេងនៅ Premier League។”

គួររម្លឹកបានដែរថា Havertz មានវ័យត្រឹម២០ឆ្នាំប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះជាកីឡាកររបស់ Bayer Leverkusen ក្នុងក្របខណ្ឌ័អាល្លឺម៉ង់។

from: https://tnaot.com/km/m/detail/article/9262951