វាជារឿងងាយស្រួលយល់ទេ ស្របពេលដែលមនុស្សមួយចំនួនធំនិយាយពីភាពមិនអាចទៅរួចក្នុងការទិញយក Lautaro Martinez ពី Inter Milan របស់ Barcelona។ Barcelona កំពុងតែធ្វើការផ្លាស់ប្តូរសមាសភាពជាច្រើន ដោយសារតែចង់ពង្រឹងក្លឹបផង និងដោយសារមានវិបត្តិហិរញ្ញវត្ថុផង។
មូលហេតុនៅពីក្រោយការលើកឡើងនេះ ដោយសារតែ Barcaត្រូវមានយ៉ាងហោចណាស់ 100 ឡានផោននៅលើតុ ដើម្បីចរចារយក Martinez ស្របពេលដែល Barca កំពុងតែជួបវិបត្តិលុយខ្លាំងក្រោយជួបបញ្ហាCovid ផងដែរ។
បើទោះជាយ៉ាងណា ក្លឹប Barca អាចមានជម្រើសក្នុងការលក់កីឡាករមួយចំនួនដើម្បីមានប្រាក់គ្រប់គ្រាន់ក្នុងការទិញយកMartinez ក្នុងនោះអាចជា Osmane Dembele ដែលតែងតែរងរបួស Samuel Umtiti ដែលតែងតែរងរបួសដូចគ្នា Philippe Coutinhoដែលបង្ហាញទម្រង់លេងមិនសូវល្អ និង Vidal ផងដែរ។
គួររម្លឹកផងដែរ Martinez ជាកីឡាករដ៏គួរអោយចាប់អារម្មណ៏មួយរបស់ Inter Milan ដែលបានអន្ទងចិត្តក្លឹបធំៗអោយចង់បាន ក្នុងនោះ Barcelona នៅតែជាក្លឹបឈាមមុខគេក្នុងការទិញបានកីឡាកររូបនេះ។