រដ្ឋាភិបាលចិន បានប្រកាសថា អាមេរិក និងកាណាដា បានប្រើប្រាស់សន្ធិសញ្ញាបញ្ជូនអ្នកទោស ហើយបានដាក់គំនាបទៅលើពលរដ្ឋចិន ដោយមិនមានមូលហេតុច្បាស់លាស់។
សារព័ត៌មាន THX កាលពីថ្ងៃទី២៦ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន បានអំពាវនាវដល់ កាណាដាឲ្យកែកំហុសរបស់ខ្លួន ហើយដោះលែងអគ្គនាយកហិរញវត្ថុចិន លោកស្រី Meng Wanzhou ឲ្យមានសេរីភាពឡើងវិញ ហើយវិលត្រឡប់មកកាន់ចិនវិញ ដោយសុវត្ថិភាព។
សកម្មភាពខាងលើបានកើតឡើង ក្នុងពេលកាណាដា បើកសវនាការកាត់ទោសលោកស្រី ម៉ែង នៅថ្ងៃ ទី២៧ ខែឧសភា ។ អាមេរិក និងការណាដា បានរួមគំនិត្យគ្នា ដាក់គំនាបលើពលរដ្ឋចិន។ នេះជាបញ្ហានយោបាយទាំងស្រុង បំពានច្បាប់សិទ្ធិមនុស្ស ។ រដ្ឋាភិបាលចិនបានប្តេជ្ញាផលប្រយោជន៍ និងពលរដ្ឋរបស់ចិន។
ភាគីកាណាដា ចាំបាច់ត្រូវតែកែកំហុសរបស់ខ្លួន ហើយដោះលែងលោកស្រី ម៉ែង ជាបន្ទាន់ ឲ្យវិលត្រឡប់មកកាន់ប្រទេសចិនវិញ៕ ប្រែសម្រួលដោយ៖ MEO