Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សំណាកថ្មីចំនួន ១៣នាក់បានយកទៅធ្វើតេស្ត ខណៈអ្នកជំងឺថ្មីទាំង២នាក់ មិនទាន់ជានៅឡើយទេ

ភ្នំពេញ៖ កាលពីម្សិលមិញ កម្ពុជាបានធ្វើតេស្តពិនិត្យរកវីរុសកូវីដ១៩ ចំនួន ១៣នាក់ ខណៈមិនមានករណីឆ្លងថ្មីនោះទេ ក្រោយរកឃើញអ្នកជំងឺថ្មីចំនួនពីរនាក់នាពេលថ្មីៗនេះ។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។

តាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា រហូតដល់ម៉ោង ៨:០០ព្រឹក ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាពុំរកឃើញជំងឺកូវីដ១៩ ថ្មីទេ ដោយចំនួនសរុបអ្នកឆ្លងកូវីដ១៩ នៅ ១២៤នាក់ដដែល ចំនួនសម្រាកព្យាបាលនៅមន្ទីពេទ្យ ២នាក់ ជាសះស្បើយចំនួន ១២២នាក់ និងគ្មានករណីស្លាប់ឡើយ។

CDC ក៏បានដាសតឿនដល់ពលរដ្ឋថា ជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ។

ចំណែកឯក្រសួងសុខាភិបាល នៅតែអំពាវនាវត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ ហើយត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។

គិតមកត្រឹមពេលនេះ ព្រះរាជាណាចក្រកម្ពុជា រកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លើបុរសជនជាតិចិន នៅខេត្តព្រះសីហនុ។ ក្នុងនោះកម្ពុជាបានធ្វើតេស្តសរុបចំនួន ១៨ ៦០៧ ស្មើនឹង ១ ១២០នាក់ ក្នុងចំណោម ១លាននាក់៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9262802