Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Juventus, Arsenal និង Man Utd កំពុងចាប់អារម្មណ៍ចង់បាន Dembele នៅរដូវក្តៅនេះ

ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍លើការផ្ទេរយកខ្សែបម្រើស្លាបឆ្វេងរបស់ក្លិប Barcelona គឺកីឡាករ Ousmane Dembele នៅរដូវក្តៅខាងមុខនេះ។

មានសេចក្តីរាយការណ៍ថា ក្លិប Barcelona នឹងផ្តល់ខ្សែបម្រើ Arthur Melo ទៅឱ្យក្លិប Juventus ដើម្បីជាថ្នូរយកខ្សែបម្រើ Miralem Pjanic ជំនួសវិញនៅរដូវក្តៅនេះ។ យ៉ាងណាក៏ដោយ កាសែតអេស្ប៉ាញ Mundo Deportivo បានចុះផ្សាយថា ខ្សែបម្រើ Arthur ហាក់មិនចង់ផ្លាស់ទៅលេងនៅទឹកដីអ៊ីតាលីទេ ខណៈពេលដែល Barca ចង់បាន Pjanic មកជំនួសរូបគេវិញម្តង។

យ៉ាងណាមិញ ក្លិប Juventus ហាក់មិនចាប់អារម្មណ៍មកលើ Arthur ឡើយ ដោយពួកគេចង់បានខ្សែបម្រើស្លាបឆ្វេង Dembele នៅរដូវក្តៅនេះវិញ ប្រសិនបើ Barca ព្រមទទួលយក Pjanic ជាថ្នូរ។ ក្លិប Barcelona មិនចង់រក្សាទុក Dembele ទៀតទេ បន្ទាប់ពីរូបគេមានបញ្ហារបួសមិនចេះឈប់ឈរ ចាប់តាំងពីផ្លាស់មកពីក្លិប Borussia Dortmund នៅក្នុងឆ្នាំ២០១៧ ជាមួយនឹងតម្លៃខ្លួនផ្ទេរ ១៣៨លានផោន។

កាលពីពេលថ្មីៗនេះផងដែរ មានសេចក្តីរាយការណ៍មកថា ក្លិប Arsenal និង Manchester United ក៏មានការចាប់អារម្មណ៍មកលើ Dembele ផងដែរ។ សម្រាប់រដូវកាលនេះ Dembele បង្ហាញឱ្យ Barcelona បានតែ ៥ប្រកួត ប៉ុណ្ណោះ ហើយស៊ុតបញ្ចូលទីចំនួន ១គ្រាប់៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The Sun

from: https://tnaot.com/km/m/detail/article/9261860