សាកសពអាក្រាតកាយរបស់បុរសជនបរទេសមិនស្គាល់អត្តសញ្ញាណម្នាក់ដែលមានរូបសាក់ផ្កានៅដៃឆ្វេងរបស់គាត់ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងសមុទ្រក្បែរកោះ Pada នៃខេត្ត Krabi ប្រទេសថៃ។
កាលពីព្រឹកថ្ងៃអង្គារលោកSanya Kaewnui អនុប្រធានស៊ើបអង្កេតនៃប៉ុស្តិ៍ប៉ូលិស Ao Nang បានមានប្រសាសន៍ថា សាកសពជនរងគ្រោះត្រូវបានគេរកឃើញនៅចម្ងាយប្រហែលមួយម៉ាយពីកោះ Pada។ ពេលទៅដល់កន្លែងកើតហេតុប៉ូលិស បុគ្គលិកពេទ្យមកពីមន្ទីរពេទ្យ Krabi និងបុគ្គលិកសង្គ្រោះបន្ទាន់បានរកឃើញសាកសពអាក្រាតកាយរបស់បុរសជនជាតិបរទេសនោះដែលមានអាយុប្រហែលចន្លោះពី ៣០ទៅ៤០ឆ្នាំ អណ្តែតទឹកសមុទ្រ។ គាត់មានកម្ពស់ប្រហែល ១៨០ សម និងមានក្បាលទំពែក។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា គាត់ត្រូវប្រហែលជាស្លាប់យ៉ាងហោចណាស់ ៣ឬ៥ថ្ងៃមុនពេលសាកសពរបស់គាត់ត្រូវបានរកឃើញ ។
រូបតំណាង
តាមការអង្កេតរបស់ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះមិនមានស្នាមជាំនៅលើដងខ្លួនទេ។ សាកសពមានតែស្នាមសាក់រូបផ្កានៅលើដៃឆ្វេង និងមានពាក់ក្រវិលប្រាក់នៅត្រចៀកខាងឆ្វេងប៉ុណ្ណោះ។ សាកសពជនរងគ្រោះត្រូវបានគេនាំទៅច្រាំង។ ប៉ូលិសបានសន្និដ្ឋាន ថាបុរសនេះប្រហែលជាបានដោះសម្លៀកបំពាក់របស់គាត់ដើម្បីហែលទឹកនៅឯខេត្តក្បែរនេះ ហើយព្យុះបោកបក់ឆ្ពោះមកដល់ឆ្នេរ Krabi ។ ចរន្តទឹកដែលមកដល់ឆ្នេរសមុទ្រ Krabi បានគឺមានតែមកពីឆ្នេរ Phangnga និង Phuket។ សាកសពរបស់ជនរងគ្រោះត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យដើម្បីកំណត់ពីមូលហេតុនៃការស្លាប់។
អាជ្ញាធរកំពុងស្វែងរកមិត្តភក្តិឬសាច់ញាតិរបស់បុរសនោះ។ ប៉ូលិសបាននិយាយថាស្ថានីយ៍ប៉ូលីសនៅក្នុងតំបន់ដែលនៅក្បែរនោះនឹងត្រូវបានទាក់ទងទៅឆាប់ៗនេះដើម្បីពិនិត្យមើលថាតើមានរបាយការណ៍របស់អ្នកដែលបានបាត់ខ្លួនឬទេ?។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post