ក្លិប Manchester United នឹងអនុញ្ញាតឱ្យអ្នកចាំទីរបស់ខ្លួន គឺកីឡាករ Dean Henderson បន្តលេងឱ្យក្លិប Sheffield United រហូតចប់រដូវកាលនេះ បើទោះបីជាអស់កុងត្រានៅខែមិថុនា ក៏ដោយ។
អ្នកចាំទីសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានក្លិប Sheffield ខ្ចីជើងពី Man Utd រយៈពេល ២ រដូវកាល ហើយនឹងត្រូវផុតកុងត្រានៅខែមិថុនា ខាងមុខ។ យ៉ាងណាក៏ដោយ ក្លិប Man Utd ហាក់ចង់ផ្តល់ឱកាសឱ្យ Henderson បន្តលេងការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះទៀតជាមួយ Sheffield បន្ទាប់ពីមានការពន្យាពេលជាង ៣ ខែមកនេះ ដោយសារបញ្ហាកូវីដ-១៩។
ក្លិប Sheffield នឹងត្រូវធ្វើការប្រកួតប្រជែងជាមួយ Man Utd ដើម្បីស្វែងរកកៅអីទៅលេងក្របខណ្ឌ Champions League នៅរដូវកាលក្រោយ ខណៈក្រុមទាំងពីរនេះ នៅសល់ ១២ ប្រកួតម្នាក់ទៀតក្នុងដៃ។
Sheffield កំពុងឈរនៅចំណាត់ថ្នាក់លេខ៧ មាន ៤៣ពិន្ទុ តាមពីក្រោយ Man Utd ២ពិន្ទុ ខណៈពេលដែលក្លិប Manchester City ឈរនៅលេខ២ ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា FIFA ដាក់ពិន័យមិនឱ្យលេង Champions League រយៈពេលពីរឆ្នាំ ដោយសារបំពាននឹងច្បាប់ FFP ទាក់ទងនឹងការទិញកីឡាករលើសកំណត់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The Sun