Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក Tronchetti ជំរុញឱ្យក្លិប Inter ចុះហត្ថលេខាយកខ្សែប្រយុទ្ធ Werner និង Cavani

លោក Marco Tronchetti បានជំរុញឱ្យក្លិប Inter ចុះហត្ថលេខាយកខ្សែប្រយុទ្ធ Timo Werner ពីក្លិប RB Leipzig និង Edinson Cavani ពីក្លិប Paris Saint-Germain ចំពេលមានការសង្ស័យថា ខ្សែប្រយុទ្ធ Lautaro Martinez អាចនឹងត្រូវការចាកចេញពីក្លិបនៅរដូវក្តៅខាងមុខ។

កីឡាករ Martinez ជាខ្សែប្រយុទ្ធជួរមុខរបស់ ក្លិប Inter ត្រូវបានផ្សារភ្ជាប់នឹងការផ្លាស់ទៅកាន់ ក្លិប Barcelona នៅរដូវក្តៅនេះ ដោយមានការអះអាងថាកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ នឹងក្លាយជាអ្នកដែលអាចទៅជំនួសតំណែងលេងរបស់ខ្សែប្រយុទ្ធ Luis Suarez បាននៅពេលអនាគត។

យោងតាមរបាយការណ៍មួយនៅអ៊ីតាលីបានឱ្យដឹងថា លោក Tronchetti នាយកប្រតិបត្តិក្រុមហ៊ុន Pirelli ដែលជាអ្នកឧបត្ថម្ភផ្តាច់មុខនៅលើអាវរបស់ក្លិបមួយនេះ កំពុងលើកទឹកចិត្តឱ្យ លោក Antonio Conte គ្រូបង្វឹក Inter ធ្វើការចុះហត្ថលេខាយកខ្សែប្រយុទ្ធ Werner និង Cavani ដើម្បីមកជំនួសតំណែងខ្សែប្រយុទ្ធ Martinez ដែលនឹងអាចចាកចេញនៅរដូវក្តៅ បន្ទាប់ក្លិប Barcelona បានដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាយកទៅលេងនៅរដូវកាលក្រោយ។

យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ Werner ក៏ត្រូវបានក្លិបហង្សក្រហម Livepool ចាប់អារម្មណ៍ខ្លាំងផងដែរ រីឯខ្សែប្រយុទ្ធ Cavani កំពុងមានការផ្សាភ្ជាប់ទៅនឹងការផ្លាស់ទៅលេងឱ្យក្លិប Atletico Madrid ដោយគ្មានតម្លៃខ្លួ​ន បន្ទាប់ពីផុតកុងត្រាជាមួយ PSG នៅរដូវក្តៅនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9261500