Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មូលហេតុ​នៃ​ការ​សង់​វិមានស្តេចណាប៉ូឡេអុងទី៣​ក្នុង​រាជវាំង​ខ្មែរ​

វិមាន​ស្ដេច​ណាប៉ូឡេអុងទី៣ កសាង​ឡើង​ដោយ​ដែក​មាន​លំអ​ដោយ​រូប​នាឡិកា​១​ដ៏​ធំ សម្រាប់​រាជិនី​ ជា​ព្រះ​ជាយា​របស់ ព្រះ​ចៅ​អធិរាជ​ណាប៉ូឡេអុង​ទី៣​ព្រះនាម ព្រះ​អធិរាជនី អីហ្ស៊េនី នៅ​ពេល​បើក​សម្ពោធ​ព្រែក​ជីក​ស៊ុយ​អេ នៅ​ឆ្នាំ ១៨៦៩។

បន្ទាប់មក​ព្រះចៅ​អធិរាជ​ណា​ប៉ូឡេអុង​ទី៣បាន​ថ្វាយ​ជា អនុស្សាវរីយ៍​ដល់​ព្រះ​បាទ​នរោត្តម ក្នុង​ឆ្នាំ​១៨៧០ ដើម្បី​ជា​ចំណង​មិត្តភាព បារាំង-ខ្មែរ​យូរអង្វែង ហើយ​វិមាន​​នេះ ត្រូវ​បាន​រៀប​ចំ​ដំឡើង​ឡើង​វិញ តាម​គំរូ​ដើម​ទាំងអស់ ក្នុង​ឆ្នាំ ១៨៧៦​។

វិមាន​នេះ​ត្រូវ​បាន​ធ្វើការ​ជួសជុល​ជា​ថ្មី​ដោយ​ក្រុម​អ្នក​បច្ចេកទេស​ស្ម័គ្រ​ចិត្ត​បារាំង​១​ក្រុម​នៅ​ក្នុង​ឆ្នាំ​១៩៩២​។ បច្ចុប្បន្ន ត្រូវ​បាន​គេ​រៀបចំ ដាក់​តាំង​នូវ​ផ្ទាំង​គំនូរ វត្ថុ​សិល្បៈ និង​ព្រះ​ឆាយាល័ក្ខណ៍ អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​៕

from: https://tnaot.com/km/m/detail/article/9260991