Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្មក់បង្ក្រាបទីតាំងបើកចាក់ល្បែងស៊ីសងខុសច្បាប់ និងចាប់ខ្លួនម្ចាស់ឆ្នោតម្នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះថា កម្លាំងរបស់លោកបានឆ្មក់បង្ក្រាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឆ្នោតវៀតណាម) ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៣៖៣០នាទី នៅចំណុចតូបលេខ៦ ផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ពេជ្រ ពន្លក ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរវេលុយទ្រូម៉ាន់នី និងកត់ឆ្នោត (ឃាត់ខ្លួន-គ្មានផ្ទុកសារធាតុញៀន)។

ចំណែកវត្ថុតាងចាប់បានរួមមាន ក្រដាសមានសរសេរលេខឆ្នោតវៀតណាម ចំនួន០៣សន្លឹក, ក្រដាសតូចៗសម្រាប់កត់លេខឆ្នោតមួយចំនួន, ត្រាសម្រាប់ចុះថ្ងៃខែឆ្នាំ ចំនួន០១, ប៊ិចពណ៍ខៀវមួយចំនួន, ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង, ទូរស័ព្ទដៃចាស់ ចំនួន០២គ្រឿង និងលុយខ្មែរ ចំនួន ២៩០ ០០០រៀល (ម្ភៃប្រាំបួនម៉ឺនរៀល)។

លោកអធិការខណ្ឌមានជ័យ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៣៖៣០នាទី ដោយបានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានចុះបង្រ្កាបទីតាំងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់ឆ្នោតវៀតណាម) ០១កន្លែង ស្ថិតនៅតូបលេខ៦ ផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យជាម្ចាស់ទីតាំងម្នាក់ ឈ្មោះ ពេជ្រ ពន្លក ភេទប្រុស អាយុ ៣៩ឆ្នាំ និងបានចាប់យកវត្ថុតាងខាងលើ បញ្ជូនមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដើម្បីចាត់ការតាមនីតិវិធីតែម្តង។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ពេជ្រ ពន្លក កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9260920