Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សេដ្ឋកិច្ចសិង្ហបុរី ធ្លាក់ចុះចន្លោះពី៤-៧ភាគរយ ដោយសារកូវីដ១៩

ចាប់តាំងពីការរាតត្បាត នៃកូវីដ១៩នោះមក បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ធ្លាក់ចុះយ៉ាងខ្លាំង ហើយប្រទេសនេះបានបន្ទាបនូវការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងឆ្នាំ២០២០ ដោយធ្លាក់ចុះ ចន្លោះពី៤-៧ភាគរយ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី កាលពីពេលកន្លងមក បានព្យាករទៅលើផលិត ផលក្នុងស្រុកសរុបរបស់ប្រទេសមួយ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្មថា សេដ្ឋកិច្ចរបស់ប្រទេសនេះ នឹងធ្លាក់ចុះចន្លោះពី១-៤ភាគរយ នៅក្នុងឆ្នាំ២០២០នេះ។ បើតាមការពិនិត្យឡើងវិញ លើទិន្នន័យ ដែលចេញផ្សាយបង្ហាញថា សេដ្ឋកិច្ច នៅឆមាសទី១ នៃឆ្នាំនេះបានធ្លាក់ចុះ។

ការត្រួតពិនិត្យឡើងវិញ ស្របពេលជាមួយនឹងការចេញផ្សាយទិន្នន័យ បង្ហាញថា សេដ្ឋកិច្ច នៅ​ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំនេះបានធ្លាក់ចុះ០,៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងប្រចាំឆ្នាំ ៤,៧ ភាគរយ។ ក្រសួង​បានកាត់បន្ថយគម្រោងសេដ្ឋកិច្ច ​សម្រាប់ប្រទេសសិង្ហបុរី នៅឆ្នាំ២០២០ ចាប់តាំងពីការផ្ទុះឡើង នៃកូវីដ១៩ កាលពីដើមឆ្នាំនេះ។

បើគិតមកដល់រសៀល​ ថ្ងៃទី២៦ ខែឧសភា សិង្ហបុរី មានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេបំផុត នៅក្នុងចំណោមប្រទេសទាំង១០ នៅតំបន់អាស៊ាន និងឈរចំណាត់ថ្នាក់លេខ២៦ នៃប្រទេសឆ្លងកូវីដ១៩ច្រើនជាងគេ នៅលើពិភពលោក។ ប្រទេសនេះ មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើង  ៣១ ៩៦០នាក់ ក្នុងនោះជាសះស្បើយ ចំនួន ១៥ ៧៣៨នាក់ និងស្លាប់២៣នាក់៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9260897